ខេត្តព្រះសីហនុ៖លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជា ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្ត រួមទាំងសមាជិកសមាជិកា មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត នារសៀល ថ្ងៃទី ១៧ខែ វិច្ឆិកាឆ្នាំ ២០២១ បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៣២នាក់ ស្ថិតនៅ ភូមិព្រៃនប់ (វត្តព្រៃនប់) ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនអ្នក ផ្ទុកមេរោគអេដស៍ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ កន្ទេល១ ទឹកសុទ្ធ ១កេស ភេជ្ជៈ ១កេស ម៉ាស់ ១ប្រអប់ ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ១០ម៉ឺនរៀល។
នាឱកាសនោះលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានពាំនាំ ការផ្តាំ ផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក អាណិតអាសូរ ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជាចំពោះបងប្អូនអ្នកផ្ទុកមេរោគអេដស៍ទាំងអស់។ទន្ទឹមនឹងនេះ លោក គួច ចំរើន បានសង្កេត មើលឃើញថាស្ថានភាពរបស់បងប្អូនប្រជាពលរដ្ឋដែល បានចូលរួមក្នុងកម្មវិធីថ្ងៃនេះមានសុខភាពល្អប្រសើរដោយក្នុងចំណុចនេះក្នុងនាមឯកឧត្តមប្រធានមានចិត្តសប្បាយរីករាយដែលបងប្អូនប្រជាពលរដ្ឋយល់ដឹងទាក់ទងនឹងបញ្ហាជំងឺមេរោគអេដស៍នេះហើយបានថែទាំសុខភាពរបស់បងប្អូនបានល្អប្រសើរ។បងប្អូនដែលមានផ្ទុកមេរោគអេដស៍ ត្រូវថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានរឹងមាំល្អ ក្នុងនោះថ្នាក់ដឹកនាំរបស់យើងមានសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំខេត្ត រួមទាំងសាខាកាក បាទក្រហមខេត្តព្រះសីហនុ ជាពិសេសក្រុមគ្រូពេទ្យរបស់យើងបានឈរនៅចាំគាំទ្របងប្អូនគ្រប់ពេលវេលា និង គ្រប់រាល់បញ្ហា។ លោក គួច ចំរើនក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមកម្មវិធីក្នុង ថ្ងៃនេះ សូមទៅចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ព្រមទាំងជួយបន្ត ផ្សព្វផ្សាយដល់សហគមន៍ មិត្តភក្តិ បងប្អូន បន្ថែមទៀត ឱ្យទៅទទួលការចាក់វ៉ាក់សាំងដើម្បីចូលរួមក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ ចម្លងដល់ក្រុមគ្រួសារ និងសហគមន៍ដោយបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣ការពារ និង ៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
ដោយឡែកសំរាប់រសៀលថ្ងៃដ៏ដែលនេះដែលលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជា ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្ត រួមទាំងសមាជិក សមាជិកាមន្ត្រីសាខាអនុសាខាអ្នកស្ម័គ្រចិត្តក៏បាននាំយកទេយ្យទានជាគ្រឿងឧបភោគបរិភោគប្រគេនជូនពញរះសង្ឃក្នុងវត្តព្រៃនប់ ៖ អង្ករ ១០០គីឡូក្រាម ទឹកត្រី ១កេស ត្រីខ ១កេស មី ១កេសធំ ម៉ាស់ ២ប្រអប់ ទឹកសុទ្ធ ១០កេស ទឹកក្រូច ១០កេសនិងបច្ឆ័យចំនួន ១លានរៀល៕ដោយនាគសមុទ្រ