ក្រុមហ៊ុនចំនួន០៤ចុះអនុស្សរណៈរវិនិយោគអភិវឌ្ឍក្នុងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ .លោក ជា កុកហុង អគ្គនាយក រង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជាប្រធានក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន នៃគណៈ កម្មាធិការសម្របសម្រួលរៀបចំផែនការមេនាព្រឹក ថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធី ចុះអនុស្សរណៈយោគយល់ក្រុមហ៊ុនចំនួន០៤ក្នុងគោលដៅទាក់ទាញការវិនិយោគដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ។

លោក ជា កុកហុង មានប្រសាសន៍ថាដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំន់សេដ្ឋកិច្ចពិសេស គំរូពហុ បំណងមានក្រុមហ៊ុនចំនួន០៤បានផ្តួចផ្តើមចងក្រងសហការគ្នានិងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ។ផ្តើមចេញពីផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាចក្ខុវិស័យរយៈពេលវែងក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យមានការអភិវឌ្ឍផ្នែកឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងវ័យឆ្លាត មានសេវាសាធារណៈល្អ និងការរស់នៅប្រកបដោយរិស្ថានបៃតង។ផែនការនេះមានការគិតគូគ្រប់ជ្រុងជ្រោយរួមបញ្ចូលទាំងការកំណត់តំបន់អភិវឌ្ឍច្បាស់លាស់ការរៀបចំគោលនយោបាយគាំទ្រពង្រឹងសមត្ថភាពស្ថាប័នរបស់ខេត្តដើម្បីធានាការទាក់ទាញអ្នកវិនិយោគពីបរទេស និងក្នុងស្រុក ប្រកបដោយគុណភាព ចីរភាព និងនិរន្តភាព។ រាជរដ្ឋាភិបាល បាន ជ្រើសរើសយកវិទ្យាស្ថាននគរូបនីយកម្មនិងឌីសាញសិនជិនជាវិទ្យាស្ថានដឹកមុខក្នុងរៀបចំផែនការអភិវឌ្ឍទីក្រុង សិន ជិន និងមានបទពិសោធន៍ បានរៀបចំគម្រោងប្រមាណ៥៨០០គម្រោងនៅទូទាំងពិភពលោក។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានមតិស្វាគមន៍ និងចូលរួមជាសក្ខីភាព ក្នុងការចុះ ហត្ថ លេខាដែលមានក្រុមហ៊ុនចំនួន០៤ សម្រាប់ការជម្រុញគាំទ្រ កៀរគរអ្នកវិនិយោគ និងអភិវឌ្ឍនៅខេត្ត ព្រះសីហនុ។ ប្រទេសជាតិ ក៏ដូចជាពិភពលោកស្ថិតក្នុងការគំរាមកំហែងពីកូវីដ-១៩ ក្នុងរយៈពេលកន្លងមកអត្រា កំណើនសេដ្ឋកិច្ចថយចុះតាមកម្រិត តាមការខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការយុទ្ធសាស្ត្រចាក់វ៉ាក់សាំង គិតមកដល់ពេលនេះ កម្ពុជាចាក់វ៉ាក់សាំង ៨៨ភាគរយ ក្នុងក្របខណ្ឌទូទាំងប្រទេសធៀបនឹងប្រជាពលរដ្ឋ ១៦លាននាក់ ដោយឡែកខេត្តព្រះសីហនុ ចាក់វ៉ាក់សាំងបាន ៩៥ភាគរយ។ ផ្ដើមចេញពីយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះដែរ សម្ដេចតេជោ បានប្រកាសបើកប្រទេស និងសេដ្ឋ កិច្ចឡើងវិញ ចំពោះអ្នកទេសចរបរទេស និងជាតិដែលចាក់វ៉ាក់សាំងពេញលេញមានសិទ្ធិចេញចូលកម្ពុជា គ្រាន់ តែធ្វើតេស្តម្តងគត់ អនុញ្ញាតឱ្យគាត់អាចធ្វើដំណើរបាន។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងចាប់អារម្មណ៍ ដាក់ចេញផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងដាក់ខេត្តព្រះសីហនុ ជាទីផ្សារហិរញ្ញវត្ថុ ផ្ដល់ភាពទាក់ទាញដល់អ្នកវិនិយោគក្រៅស្រុក និងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ។

លោកអភិបាលខេត្តបន្តថា សម្ដេចតេជោបានមើលឃើញពីការអភិវឌ្ឍរបស់វិស័យឯកជន ការសាង សង់អគារដ៏ស្កឹមស្កៃខ្ពស់នៅទីនេះ ប៉ុន្តែផ្លូវថ្នល់មានការលំបាកសម្ដេចក៏បានដាក់ចេញនូវគោលនយោបាយពីរ សម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយដកកញ្ចប់សន្សំថវិការបស់ រាជ រដ្ឋាភិបាលចំនួន១០០លានដុល្លារកសាងបណ្ដាញខ្សែផ្លូវនិងអូរប្រឡាយមួយចំនួន។ទី២ប្រើប្រាស់គោលនយោបាយស្លឹកត្នោត ខ្ចប់ស្ករត្នោត កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៤ខ្សែ ហើយសមិទ្ធផលនេះ បានដាក់ ឱ្យប្រើប្រាស់ជាបណ្ដើរហើយនឹងសម្ភោធជាផ្លូវការនៅថ្ងៃទី២ខែធ្នូឆ្នាំ២០២១ខាងមុខ។ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន០២ បានដាក់ឱ្យដំណើរការ ដោយស្ថានីយទីមួយមានសមត្ថភាពច្រោះទឹកកខ្វក់ ៥,២០០ ម៉ែត្រគីបក្នុងមួយថ្ងៃ ស្ថានីយ៍ទី២ មានសមត្ថភាពច្រោះទឹកកខ្វក់ ៧,២០០ ម៉ែត្រគីបក្នុងមួយថ្ងៃ និងបន្តសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលមានសមត្ថភាពច្រោះទឹកកខ្វក់ ២០,០០០ម៉ែត្រគីបក្នុងមួយថ្ងៃ៕

(ដោយនាគសមុទ្រ)