ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូន អូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងស្រី រស់នៅក្រុងកោះរ៉ុង ដែលមានជំងឺហឺត ហើយ ធ្វើទុក្ខធ្ងន់ធ្ងរ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងស្រីមានជំងឺ ឈ្មោះ ថន លីកា ៈមានឪពុកឈ្មោះ ថន វណ្ណះ និងមា្តយឈ្មោះ សែន ស្រីភ័ក្រ ជាប្រជាពលរដ្ឋរស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ក្មេងស្រីខាងលើ ត្រូវបានបញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅ សង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តព្រះសីហនុ។
ជាមួយគ្នានេះ លោក នូន ប៊ុន ថុល អភិបាលនៃគណៈអភិបាលក្រុងកោះរ៉ុង បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក ឧកញ៉្ញាទៀ វិចិត្រ និងសហការីតែងតែផ្តល់កិច្ចអន្តាគមន៍ទាន់ពេលវេលាចំពោះប្រជាពលរដ្ឋនៅក្រុងកោះរ៉ុងរបស់យើងខ្ញុំ ដែរមានទុក្ខធុរៈមិនថាថ្ងៃឬក៍យប់ទេ ចេញទៅអន្តាគមន៍ជួយពួគាត់ បានទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថាទឹកដីក្រុងកោះរ៉ុងគឺ ជាដែនដីកោះស្ថិតកណ្តាលលំហរសមុទ្រ មានចង្ងាយ ប្រមាណ ជាង៣០គីឡូមែត្រ ពីដែលដីគោក ក្រុងព្រះសីហនុ ។បើធ្វើដំណើរតាមទូកធម្មតាត្រូវចំណាយពេល យ៉ាងតិច ២ម៉ោងកន្លះទៅ៣ម៉ោងទើបដល់ ប៉ុន្តែរបើធ្វើដំណើរតាម អូរប័រល្បឿនលឿន គឺរយៈពេល តែ៣០ទៅ៤០នាទី ប៉ុណ្ណោះនិងដល់ដីគោកក្រុងព្រះសីហនុហើយ។ ប្រជាពលរដ្ឋ រស់នៅតំបន់កោះរ៉ុងដែលជួប គ្រោះ ថ្នាក់ ឬមាន ជំងឺធ្ងន់ធ្ងរ ដែលត្រូវការជួយសង្រ្គោះបន្ទាន់ សុទ្ធសឹង ត្រូវបាន ក្រុមការងារ សង្គ្រោះGTVC លោក ឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់រអូប័រពេទ្យល្បឿនលឿន ដឹកជញ្ជូនមកកាន់មន្ទីរពេទ្យជួយសង្រ្គោះទាន់ពេល វេលា ៕(ដោយនាគសមុទ្រ)