ខេត្តព្រះសីហនុ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ ឆ្នាំនេះមានភ្ញៀវទេសចរ មកលេងកម្សាន្ត ខេត្តព្រះសីហនុមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ នេះគឺជាប្រសាសន៏របស់ លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុខណៈលោកដឹកនាំមន្ត្រីជំនាញចុះពិនិត្យសកម្មភាពភ្ញៀវទេសចរមកលេងកម្សាន្តតាមបណ្តាកោះនានា ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្នុងនោះមានការអញ្ជើញចូលរួមពី លោកឧកញ៉ា ទៀ វិចិត្រ ផងដែរ។
ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយភ្ញៀវ ទេសចរ ដែលមកលេងកម្សាន្ត នៅម៉ាហ្វីយា រីស៊ត ដែលមានទីតាំងស្ថិតនៅភូមិព្រែកស្វាយ ក្រុងកោះរ៉ុង ខេត្ត ព្រះសីហនុ ព្រមទាំងបានជូនពរភ្ញៀវទេសចរឱ្យដំណើរកម្សាន្តមកកាន់ដែនកោះ នៃខេត្តព្រះសីហនុ និងការ វិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា។ លោក អភិបាលខេត្តក៏បានផ្តាំផ្ញើដល់ ភ្ញៀវទេសចរទាំងអស់ មិនត្រូវភ្លេចការអនុវត្តវិធានការសុខាភិបាល និងការណែនាំ ៣.កុំ និង ៣.ការពារ ដើម្បីខ្លួនយើង និងក្រុមគ្រួសារយើងឱ្យចៀសផុតពីការឆ្លងជំងឺកូវីដ-១៩។
លោក គួច ចំរើន ក៏បានបញ្ជាក់ផងដែរថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដែល ជាប្រតិ ទិន នៃការឈប់សម្រាករបស់មន្ត្រីរាជការ កម្មករ និយោជិកទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេត ឃើញ ភ្ញៀវទេសចរជាតិមកលេងកម្សាន្ត ខេត្តព្រះសីហនុ មានសន្ទុះកើនឡើង ម្យ៉ាងទៀត រីស៊ត និងបន្ទប់ ស្នាក់ នៅមួយចំនួនតាម បណ្តាកោះដែលទើបតែបើកដំណើរការឡើងវិញ ត្រូវបានភ្ញៀវស្នាក់នៅ និងកក់ទុក ពេញ ទាំងអស់។
ក្នុងនោះបើតាមរបាយការណ៏របស់មន្ទីរទេសចរណ៏ខេត្តព្រះសីហនុ ភ្ញៀវទេស ចរណ៏ ដែលមក កម្សាន្ដ នៅខេត្តព្រះសីហនុ ក្នុងព្រះរាជពិធីបុណ្បអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទីពីរ ត្រូវនឹងថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ភ្ញៀវសរុប ៤៤.២៤២ កើនឡើង១២៤,៣៨%បើធៀបនឹងឆ្នាំ ២០២០ ក្នុងនោះភ្ញៀវ ជាតិ ៤១.៨០៦នាក់កើនឡើង១២៣,៧៦%។ភ្ញៀវបរទេស២.៤៣៦នាក់កើនឡើង១៣៥,៥៨%ភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ០១ជើង ថយចុះ០១ជើង ស្មើនឹង ១៧នាក់ ថយ ចុះ ៩២,២៧% ជាតិ ០០នាក់ និងអន្តរជាតិសរុប១៧។ ភ្ញៀវទេសចរទៅកម្សាន្តតាមកោះនានា សរុប ៨៦០នាក់ កើនឡើង ៧២% ក្នុងនោះ ភ្ញៀវជាតិ ៧៣៩នាក់ កើនឡើង១៣៨,៣៨%។ភ្ញៀវបរទេស ១២១នាក់ ថយ ចុះ ៣៦,៣១% ។ ភ្ញៀវទៅកម្សាន្ត តាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានា៖សរុប ៤៣.៣៤២នាក់កើនឡើង១២៩,០៥% ក្នុងនោះភ្ញៀវជាតិ ៤១.០៣២នាក់ កើនឡើង១២៣,៩៦%ភ្ញៀវបរទេស២.៣១០ នាក់ កើនឡើង ២៨៤,៣៥%៕
(ដោយនាគសមុទ្រ)