ខេត្តព្រះសីហនុ៖លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង តំណាងឲ្យប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរ គុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលតែងតែ អន្តរាគមន៍បញ្ជូនក្រុមការងារសង្គ្រោះនិងអូប័រពេទ្យល្បឿនលឿន មកទទួលយក ព្រមទាំងមានរថយន្ត សង្គ្រោះ សំរាប់បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលមានបញ្ហានៅលើកោះរ៉ុង នាពេល កន្លងមក គ្រប់ពេលវេលា មិនថាពេលយប់រឺពេលថ្ងៃ លោកឧកញ៉ា នៅពេលទទួលបានដំណឹង តែតែង បញ្ជូន ក្រុម ការងារសង្គ្រោះនិងអូប័រពេទ្យល្បឿនលឿន ទៅជួយសង្គ្រោះទាន់ពេលវេលាជានិច្ច។
ជាក់ស្តែងកាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ជិត៩យប់ លោកឧកញ៉ា ទៀ វិចិត្រ សមា ជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅ ទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះបម្រុងសម្រាលកូនបញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីដែលឈឺពោះបម្រុងសម្រាលកូននោះមាន ឈ្មោះ ស៊ុន លីណា អាយុ៣៤ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ស្រ្តីដែល ឈឺពោះបម្រុងសម្រាលកូនត្រូវបានបញ្ជូនតាមអូប័រពេទ្យរបស់ក្រុមហ៊ុនGTVCមកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាពនឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយលោកឧកញ៉ា បានបញ្ជាក់យ៉ាងខ្លីថាមិនមានអ្វីត្រូវនិយាយនោះទេសំខាន់ជួយគាត់សិន៕
(ដោយនាគសមុទ្រ)