ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជន កម្ពុជាខេត្តព្រះសីហនុនារសៀល ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្រោយ ទទូលបានដំណឹងថាមានស្រ្តីជាភ្ញៀវទេសចរណ៍មួយរូប មកពីភ្នំពេញ មកលេងកំសាន្តនៅក្រុងកោះរ៉ុង បាន សន្លប់ដោយសារជំងឺប្រចាំកាយធ្វើទក្ខ លោក ឧកញ្ញ៉ា ក៏បាន បញ្ជូនអូប័រ ពេទ្យ ល្បឿនលឿនរបស់ក្រុមហ៊ុនGTVCនិងក្រុមការងារភ្លាមៗទៅទទួលយកមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះ។
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុបានមានប្រសាសន៏ ថាជនរងគ្រោះជាភ្ញៀវទេសចរណ៍នោះមានឈ្មោះ ជួប លីឆេង ភេទស្រី អាយុ៤៤ឆ្នាំ ជាអ្នកមកពីភ្នំពេញ ហើយ មកលេងកំសាន្ត នៅចំណុច ភូមិកោះតូចស្ថិតក្នុង សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ក៏បានសន្លប់ដោយសារជំងឺ ប្រចាំកាយ។
បច្ចុប្បន្ន ភ្ញៀវទេសចរណ៍រងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុនរបស់ លោក ឧកញ៉ា សហការជាមួយសម្ថកិច្ចមូលដ្ឋាន បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់ កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ រហូតមកដល់ពេលនេះ ស្ថានភាពជំងឺស្រ្តីរងគ្រ្គោះបានធូរ ស្រាល រូចផុត បីសេចក្តីស្លាប់ហើយ៕
(ដោយនាគសមុទ្រ)