ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនារសៀលថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចែកជូនប្រជា ពលរដ្ឋទីទ័លក្រ ចាស់ជរាគ្នានទីពឹងចំនួន២២០នាក់ មកពីឃុំចំនួន៨ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទុក ប្រើប្រាស់ នារដូវរងានេះ។
ក្នុងនោះទី១ ឃុំអណ្តូងថ្មចំនួន ៤៤ នាក់. ទី២ឃុំសំរុង ចំនួន៣២នាក់.ទី៣ឃុំវាលរេញចំនួន ២៨នាក់. ទី៤ឃុំសាមគ្គីចំនួន ១៨ នាក់.ទី៥ឃុំទឹកល្អក់ចំនួន ៤នាក់ .ទី៦ឃុំទឹកថ្លាចំនួន ២២នាក់.ទី៧ឃុំជើងគោចំនួន ៧ នាក់.និងទី៨ឃុំតានៃចំនួន ៦៥នាក់។ ដោយក្នុងម្នាក់ទទូលបានអាវរងា .ភួយ. ក្រម៉ា. តែ. ស្ករ. ទឹកគោខាប់. នំ និងថវិកា ៥ម៉ឺនរៀលផងដែរ។
លោក គួច ចំរើន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះប្រជាប្រជាពលរដ្ឋទីទ័លក្រ និងចាស់ជរាគ្មានទីពឹងនៅស្រុកព្រៃនប់ សម្តេចតែងតែគិតគូរអំពីសុខ ទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលមានការខ្វះខាត ស្បៀង នៅចុងរដូវវស្សា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះស្បៀងដោយយើងមិនបានដឹងនោះទេ។ ហើយការនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋនាពេលនេះ គឺមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ គឺធ្វើយ៉ាងណាត្រូវជូនប្រជាពលរដ្ឋរបស់យើងឱ្យបានទាន់ពេលវេលា៕
(ដោយនាគសមុទ្រ)