កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តនិងមាន ការសម្របសម្រួលនីតិវិធី ពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅម៉ោង១៩៖០០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចុះបង្រ្កាបករណីករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកែងវត្តយាយទេព ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរ បាលខេត្តកំពង់ឆ្នាំង ទទួលផែនបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ផាត់ រិទ្ធី អាយុ ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិត ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ០៥ដងមាន ទីលំនៅបច្ចុប្បន្នភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងការបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនចំនួន ០១ កញ្ចប់ និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនិតិវីធី ៕




































