ក្រុមហ៊ុន វលម៉ាក់ខេម អ៊ិនធើណេសិនណលឧបត្ថម្ភថវិកាចំនួន ២០.០០០ដុល្លាអាមេរិក រួមចំណែកក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩

0

ខេត្តព្រះសីហនុ៖  លោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៊ិនធើណេសិនណល ឯ.ក  នាព្រឹក ថ្ងៃទី ២៤ ខែ វិច្ឆកា ឆ្នាំ ២០២១ បាននាំយក ថវិកាចំនួន ២០.០០០ដុល្លាអាមេរិក ឧបត្ថម្ភ ដល់រដ្ឋបាល ខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ។

លោក ឈិន អែនទ្រូ អេស អគ្គនាយកក្រុមហ៊ុន វលម៉ាក់ខេម អ៊ិនធើណេសិនណល ឯ.ក មានប្រសា សន៍ថាខេត្តព្រះសីហនុ មានបរិយាកាសល្អ អាចប្រកួត ប្រជែង ទៅនឹងប្រទេសនៅអឺរ៉ុបតាមរយៈភាពជាក់ស្តែង នៃការអភិវឌ្ឍរីក ចម្រើននូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះអ្វីដែលគូរកត់សម្គាល់គឺខេត្តព្រះសីហនុបច្ចុប្បន្ន  មាន អគារ ខ្ពស់ស្កឹមស្កៃជាច្រើនបម្រើឱ្យវិស័យវិនិយោគនិងសេដ្ឋកិច្ច។តាមរយៈគំនិតផ្តួចផ្តើមក្នុងការសាងសង់ អគារ តេជោ ព្យាបាលជំងឺកូវីដ-១៩ របស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដែលធ្វើ ឱ្យ លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងនាំយកថវិកាឧបត្ថម្ភដើម្បីចូលរួមចំណែកក្នុងការសាងសង់អគារនេះ។អគារតេជោព្យាបាលជំងឺកូវីដ១៩មិនត្រឹមតែផ្តល់ការព្យាបាលជូនអ្នកជំងឺកូវីដប៉ុណ្ណោះទេតែវាក៏ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចល្អប្រសើរឡើងវិញផងដែរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះលោក ឈិន អែនទ្រូ អេស អគ្គ នាយកក្រុមហ៊ុន វលម៉ាក់ខេម អ៊ិនធើណេសិនណល ឯ.ក  ដែលបាននាំយកថវិកាឧបត្ថម្ភជូនដល់រដ្ឋ បាលខេត្ត ព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ក្នុងការចូលរួមចំណែកការសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩។ជា មួយគ្នានេះ លោក អភិបាលខេត្ត ក៏បានស្នើសុំឱ្យលោក ឈិន អែនទ្រូ អេសអគ្គនាយកក្រុមហ៊ុនវលម៉ាក់ខេមអ៊ិន ធើណេសិនណលឯ.កជួយជម្រុញអ្នកវិនិយោគក៏ដូចជាអ្នកទេសចរមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនឡើង ហើយយើង នឹងទទួលស្វាគមន៍អ្នកវិនិយោគលើគ្រប់វិស័យ។ លោក អភិបាល ខេត្តក៏បានបញ្ជាក់ផង ដែរ ថាផ្អែកតាមគម្រោងអគារព្យាបាលតេជោសម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាលប៉ុន្តែដោយសាបច្ចុប្បន្នជំងឺកូវីដកម្រិតស្រាល ត្រូវបានព្យាបាលនៅតាមផ្ទះ ដូច្នេះអគារនេះ នឹងធ្វើការអភិវឌ្ឍតាមសភាពការណ៍ ជាអគារព្យា បាលអ្នកជំងឺដែលធ្វើឱ្យតម្លៃសាងសង់មានការកើនឡើង។ដោយមានការគាំទ្រពីសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តព្រះសីហនុ មានដូចជា ផ្លូវ ថ្នល់ ការកែលម្អសោភ័ណភាពតំបន់ឆ្នេរសមុទ្រ និងបរិស្ថាន ដើម្បីជម្រុញការអភិវឌ្ឍ ខេត្តព្រះសីហនុ យើងនៅ មានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើនាពេលខាងមុខ។ ហើយមកដល់បច្ចុប្បន្ននេះ ខេត្តព្រះសីហនុមានការ ចាប់អារម្មណ៍ពីភ្ញៀវទេសចរ និងអ្នកវិនិយោគជាបន្តបន្ទាប់៕

(ដោយនាគសមុទ្រ)