ខេត្តព្រះសីហនុ៖ជនសង្ស័យចំនួន០៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុហើយនាព្រឹក ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្រោយបញ្ចប់ការ សាកសូរ ពាក់ព័ន្ធបទល្មើស ព័ន្ធជួញដូរនិងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។
លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ព្រះសី ហនុ បានបញ្ជាក់ ប្រាប់ឱ្យដឹងថា៖ជនជាប់សង្ស័យមានឈ្មោះ ទី១ណយិន សិដ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរប មិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ទី២ជិនឧត្តមបញ្ញា ស្នាក់នៅ ក្រុម ៤២ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ខ្លូននៅចំណុច មុខស្រាបៀរអង្គរ ភូមិ ៣ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី៣ឈ្មោះ អឹម រដ្ឋា ភេទប្រុស អាយុ ៥៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ក្រុម ១០ ភូមិ ៣ សង្កាត់ ២ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ។ទី៤ឈ្មោះគឹម តុលា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខ របរមិនពិតប្រាកដរស់នៅក្រុម៣១ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចធ្វើការ ដកហូតវត្ថុតាងបាន រូមមាន៖១-ម្សៅសថ្លា ៣កញ្ចប់ ១.៧១ ក្រាម-ទូសព្ទចំនួន០៥គ្រឿង .ខ្សៀជក់ចំនួន ០១និងដែកកេះចំនួន០៣។
គួរបញ្ជាក់ផងដែរថា ជនជាប់សង្ស័យទាំង៤នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ព្រះសីហនុ ធ្វើការចាប់ខ្លូន នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១។ជនសង្ស័យទាំង៤នាក់ជាបក្ខពួកតែមួយប៉ុន្តែរត្រូវបានធ្វើការចាប់ខ្លូននៅទីតាំងផ្សេងគ្នាក្នុងបទល្មើសជាក់ស្តែង ៕(ដោយនាគសមុទ្រ )