កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀនចំនួន០៥នាក់ទៅសាលាដំបូងផ្តន្ទាទោស

0

ខេត្តព្រះសីហនុ៖លោកវរសេនីយ៍ត្រី ឡុងគឹមហួរ នាយការិយាលយ័ប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ព្រះសីហនុបានឱ្យដឹងថា ជនសង្ស័យចំនួន០៥ដែលសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ឃាត់ខ្លូនពាក់ព័ន្ធបទល្មើស ជួញដូរនិងរក្សាទុកគ្រឿងញៀនទុកដោយខុសច្បាប់ នោះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ព្រះសីហនុ ផ្តន្ទាទោសតាមនិតីវិធី នាថ្ងៃទី២៦ ខែ វិច្ឆិកាឆ្នាំ ២០២១ហើយ។

លោក វរសេនីយ៍ត្រី ឡុងគឹមហួរ បានបញ្ជាក់ថា ជនសង្ស័យទាំង០៥នាក់ខាងលើ មានឈ្មោះ ទី១. ឈ្មោះ   ស៊ុន  សុផានិត ហៅ ឆ្លូញភេទប្រុស  អាយុ  ១៧ឆ្នាំ  មានមុខរបរ  មិនពិតប្រាកដ។ ទី២ឈ្មោះ   ស៊ិម   សុភា  ឈ្មោះ ហៅក្រៅ  អាវ៉េវ  ភេទប្រុស  អាយុ  ១៧ឆ្នាំ  មានមុខ របរ  ធ្វើការផ្លូវល្បឿនជនសង័្សយទាំងពីរមាន ទីលំនៅបច្ចុប្បន្ន  ពេជ្រ និលភូមិ លេខ  ៦ ឃុំត្រែងត្រយឹង  ស្រុកភ្នំស្រួច  ខេត្តកំពង់ស្ពឺ។ជនសង្ស័យទាំអ០២នាក់  ត្រូបានចាប់ខ្លូន  នៅថ្ងៃ  ទី ២៣ ខែ វិច្ឆិកាឆ្នាំ ២០២១ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ។ដកហូតវត្តុតាងបានរូមាន ៖ម្សៅសថ្លា  ០៥កញ្ចប់ ទម្ងន់២,១៥ក្រាម.ដែកកេះ ១.កាំបិត១ .ទូរស័ព្ចំនួន០២ គ្រឿង .ម៉ូតូ មួយគ្រឿង ម៉ាក   Today និងប្រាក់ រៀល  100.000រៀល។ទី៣.អ៊ុត ប្រែម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបបើក បរ ស្នាក់ នៅក្រុម៦ ភូមិ ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ទី៤ឈ្មោះ  ញ៉េន ភេទប្រុស អាយុ៣២ ឆ្នាំមុខរបបើកបរស្នាក់នៅ ក្រុម៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ជនសង្ស័យទាំង២នាក់ ត្រូវ បានចាប់ខ្លូននៅថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោក អុសេនីយ៏ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការង ចាប់ខ្លូននៅត្រង់ចំណុចក្រុម០៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។ដកហូតបានវត្ថុតាងរួមមាន៖ម្សៅថ្លា០១កញ្តូចទម្ងន់០.៥ក្រាម. ខ្សៀជក់០១. ប្រាក់១០ម៉ឺនរៀលនិងទូរសព្ទដៃចំនួន0២គ្រឿង។

ទី៥-ឈ្មោះ យ៉ាន់ រ៉ាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ បន្ទប់ជួល ស្តិតក្រុម១៤  ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ជនសង្ស័យត្រូវបានចាប់ខ្លូននៅថ្ងៃទី ២៣ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយកម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោក អុសេនីយ៏ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការង នៅចំណុចបុរី សុខឃាង ស្ថិតក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ដកហូតបានវត្ថុតាងរួមមាន៖ម្សៅសថ្លា០២កញ្ចប់តូច ទម្ងន់០.៣៨ក្រាម.ទូរសព្ទដៃ០១គ្រឿង. និងលុយចំនួន ៤៥០០០រៀល៕(ដោយនាគសមុទ្រ)