លោក គួច ចំរើន ណែនាំឱ្យដាំដើមកោងកាងនៅតាមបណ្តោយអូរអាងប្រព្រឹត្តិកម្មដើម្បីកាត់បន្ថយការបំពុលបរិស្ថាន

0

ខេត្តព្រះសីហនុ៖លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១បានដឹកនាំ មន្ត្រីជំនាញចុះពិនិត្យទំនប់ប្រមូលទឹកកខ្វក់បញ្ចូលអាងប្រព្រឹត្តិកម្មទី២ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។លោកបានធ្វើការ ណែនាំដល់មន្ត្រីជំនាញត្រូវដាក់បុគ្គលិកប្រចាំការ ដើម្បីកាយយកសំរាម ចេញពីមុខអាង ដើម្បីឱ្យទឹកហូរចូលក្នុងអាងប្រព្រឹត្តកម្មបានលឿន និងដាំដើមកោងកាងនៅតាមបណ្តោយអូរ ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថាន និងលើកស្ទួយសោភ័ណភាពបន្ថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ លោក គួច ចំរើនក៏បានបន្តអញ្ជើញទៅពិនិត្យទីលានតេជោ ដើម្បីត្រៀមរៀបចំវេទិកា សម្ពោធសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ និងទី២ ព្រមទាំងបាន ណែនាំ ដល់ក្រុមការងារបច្ចេកទេសត្រូវពន្លឿនការងារដែលនៅសេសសល់ឱ្យបានឆាប់ និងសម្អាតទីលានឱ្យបាន ស្អាត ស្របតាម ផែនការដែលបានគ្រោងទុក៕

(ដោយនាគសមុទ្រ)