ខេត្តព្រះសីហនុ៖លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលា ភូមិន្ទរដ្ឋបាល. លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០ ២១ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីមនុស្សធម៌ “ស្នាមញញឹមកុមារ” រៀបចំដោយកម្មសិក្សាការីវគ្គវិក្រឹត្យការ មន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ប្រារព្ធធ្វើនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មាន ទីតាំងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសនថា កម្មវិធីមនុស្សធម៌ “ស្នាមញញឹមកុមារ” ពិតជាបានបង្ហាញពីសកម្មភាពចូលរួមការងារសង្គម ការសង្គ្រោះ និងក្តីមេត្តាធម៌របស់ថ្នាក់ដឹកនាំ ដើម្បីផ្តល់នូវក្តី ស្រឡាញ់ ភាពកក់ក្តៅ និងជម្រុញលើកទឹកចិត្តកុមារឱ្យមានបំណិនជីវិត តស៊ូជំនះបញ្ហានានាក្នុងជីវភាព។ ការ ផ្តល់សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគជូនដល់កុមារ ការបណ្តុះគំនិតច្នៃប្រឌិត ការផ្តួចផ្តើមជាក្រុម ការផ្លាស់ ប្តូរទស្សនៈ និងបទពិសោធន៍របស់កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល មកកាន់ ខេត្តព្រះសីហនុ។ក្នុងនាមរដ្ឋបាលខេត្តចងចាំនូវទឹកចិត្តសប្បុរសធម៌គុណធម៌របស់សិក្ខាកាមវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ដែលបាននាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគចែកជូនដល់កុមាររបស់យើងក្នុងខេត្តព្រះសីហនុ សូមឱ្យសិក្ខាកាមទាំងអស់ បំពេញកិច្ចការកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។
លោក យក់ ប៊ុនណា រដ្ឋលេខាធិកាប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិ ន្ទរដ្ឋ បាល បានថ្លែងការកោតសរសើរ ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការរីកចម្រើនរបស់ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន ហើយអ្វីដែលឯកឧត្តម បានលើកយកមកចែករំលែកនាពេលនេះ គឺ ដើម្បីបង្ហាញដល់សិក្ខាកាម សម្រាប់ជាបទពិសោធន៍ល្អៗ យកទៅសិក្សារៀនសូត្របន្ថែម និងជាមូលដ្ឋានគ្រឹះ ក្នុង ការ ពង្រឹងសមត្ថភាពរបស់ខ្លួន។ ហើយថ្ងៃនេះជាកម្មវិធីមនុស្សធម៌ ដែលបានជាបន្តពីខេត្តសៀមរាម ខេត្ត កំពង់ចាម និងមកដល់ខេត្តព្រះសីហនុ ក្នុងទឹកចិត្តអាណិតអាសូរ ការចូលរួមក្នុងសង្គមជាមួយក្មួយៗកុមារ ត្រូវយកការអាណិតស្រឡាញ់នេះ ជាការខិតខំសិក្សារៀនសូត្រ ព្រោះចំណេះវិជ្ជាជាមាសប្រាក់ ហើយវាមានតម្លៃ និងជាទ្រព្យដ៏ប្រសើរបំផុត ដើម្បីអនាគតភ្លឺថ្លារបស់ក្មួយៗកុមារទាំងអស់គ្នា នៅពេលខាងមុខ៕
គួរបញ្ជាក់ផងដែរថាខេត្តព្រះសីហនុ កុមារគ្រួសារក្រីក្រ កុមារមានជំងឺកាចសាហាវ និងកុមារផ្ទុកមេ រោគ អេដស៍សរុបចំនួន១១៩នាក់ មកពី ៤មណ្ឌល ក្នុងនោះមាន៖-កុមារស្នាក់នៅក្នុងមណ្ឌលរដ្ឋ និងកុមារសមាហរណ កម្មទៅសហគមន៍-កុមារនៅមណ្ឌលអង្គការម្លប់តាប៉ាងបុរីកុមារក្រុងព្រះសីហនុនិងមណ្ឌលផ្ទះនៃគ្រួសារ៕
(ដោយនាគសមុទ្រ)