កម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាត សមុទ្រ អាស៊ីបូព៌ាឆ្នាំ២០២១ ក្រោម ប្រធានបទ « បង្កើតទសវត្សរ៍ថ្មីសម្រាប់ សុខុ មាលភាព មហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច

0

ខេត្តព្រះសីហនុ៖មហាសន្និបាត សមុទ្រអាស៊ីបូព៌ា លើកទី៧ឆ្នាំ២០២១ កម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ពីថ្ងៃទី១ ដល់ ថ្ងៃ២ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារឯករាជ្យក្នុងក្រុងព្រះសីហនុ ។ ក្រោមប្រធានបទបង្កើតទសវត្សរ៍ ថ្មី សម្រាប់សុខុមាលភាព មហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងឱកាសនោះមានប្រសាសន៍ សម្តែងនូវមោទនៈភាព សម្រាប់កម្ពុជា ដែល បានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើង ក្នុងគោល បំណង ពិនិត្យលើផែនការ ការងារ ដែលបានសម្រេចអនុម័តកន្លងមក និង ផែនការទិសដៅដែលត្រូវធ្វើជាបន្ត បន្ទាប់ រួមទាំង ការគិតគូរពី មូលនិធិដែល ត្រូវយកមកអនុវត្ត ដើម្បីការពារ និង អភិរក្សសមុទ្រ នៅ តំបន់អាស៊ី បូព៌ា ។

លោក វ៉ាន់ មុនីនាថ រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍បញ្ជាក់ ថា ក្រោយ ចូលជាសមាជិក នៃអង្គការ អន្តរជាតិ ភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថាន សមុទ្រ អាស៊ីបូព៌ា (PEMSEA) នៅឆ្នាំ ១៩៩៤ កម្ពុជា បានទទួលរៀបចំជាលើកទី១នូវមហាសន្និបាត សមុទ្រ អាស៊ីបូព៌ាឆ្នាំ២០២១ ក្រោម ប្រធានបទ « បង្កើតទស វត្សរ៍ថ្មីសម្រាប់ សុខុ មាលភាព មហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច ចាប់ពីថ្ងៃទី១ដល់ថ្ងៃ២ ខែធ្នូ ឆ្នាំ ២០២១ នៅខេត្តព្រះសីហនុ ។ មហាសន្និបាតនេះនឹងមានកិច្ចប្រជុំអមជាច្រើន នឹង ប្រព្រឹត្តទៅដោយមាន ការ ចូលរួម ផ្ទាល់ផង និង ការចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសំឡេងនិង រូបភាពពីបណ្តាប្រទេសជាសមាជិកនៃ អង្គ ការ PEMSEA ផង។មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១នេះ រួមមាន កិច្ចប្រជុំនៃរដ្ឋបាលថ្នាក់ក្រោមជាតិ នៃ បណ្តាខេត្តរបស់ប្រទេសសមាជិក PEMSEA , សន្និសីទ អន្តរជាតិនិងវេទិការរដ្ឋមន្ត្រី គឺជាមហាសន្និបាតលើកទី៧ ហើយ បន្ទាប់ពីបានរៀបចំជាលើកទី ១ កាលពីឆ្នាំ ២០០៣ នៅប្រទេស ម៉ាឡេស៊ី ។ មហាសន្និបាតសមុទ្រអាស៊ី បូព៌ាត្រូវបាន រៀបចំឡើង រៀងរាល់៣ឆ្នាំម្តង ដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការ អន្តរជាតិ ភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ត្រូវបានរៀបចំឡើង នៅប្រទេស ហ្វីលីពីន ហើយប្រទេសជាសមាជិកនៃអង្គការ PEMSEA រួមមាន ប្រ៊ុយណេ កម្ពុជា ថៃ ហ្វីលី ពីន ឥណ្ឌូនេស៊ី  ម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមាន អង្គការ ដៃគូជាច្រើនទៀត ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បញ្ជាក់បន្ថែមថា នៅក្នុងក្របខណ្ឌ នៃមហាសន្និបាត ឆ្នាំ២០២១ នេះមាន ព្រឹត្តិការណ៍សំខាន់ចំនួន៣គឺ ៖ ទី ១ សន្និសីទអន្តរជាតិ ដែលមានការចូលរួម ពីវាគ្មិនល្បីៗ បង្ហាញពីការ អភិវឌ្ឍ ការអភិរក្ស ការគ្រប់គ្រងសមុទ្រ ប្រកបដោយចីរភាព ការគ្រប់គ្រងសេដ្ឋកិច្ច និងការស្រាវជ្រាវផ្នែក វិទ្យា សាស្ត្រ ។ ទី ២ វេទិកា រដ្ឋមន្ត្រីទី៧ ផ្តោតលើសេចក្តីថ្លែងការណ៍នៃបណ្តា ប្រទេសជាសមាជិក និងអង្គការទាំង ១១ ដែលផ្តោតលើ ការរៀបចំផែនទី នៃការអភិរក្ស និងអភិវឌ្ឍ តំបន់សមុទ្រ ដែលគិតគូរពីសុខុមាលភាព មហា សមុទ្រ មនុស្ស និងសេដ្ឋកិច្ច ពីឆ្នាំ ២០២១ ដល់ ឆ្នាំ២០៣០ និងទី៣ ផែនការរបស់ រដ្ឋបាល ថ្នាក់ក្រោម ជាតិ នៃបណ្តាប្រទេសជាសមាជិក ៕

(ដោយនាគសមុទ្រ)