ស្រ្តីឈឺពោះ បម្រុងសម្រាលកូននៅលើកោះរ៉ុងត្រូវបានក្រុមការងារ GTVCដឹកតាម អូប័រពេទ្យល្បឿនលឿនមកកាន់មន្ទីរពេទ្យ បង្អែកខេត្តដើម្បីសង្គ្រោះ

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នារសៀល ថ្កងៃទី ០៣ ខែ ធ្នូ  ឆ្នាំ ២០២១  បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលឈឺពោះ បម្រុងសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បី សង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីដែលឈឺពោះបម្រុងសម្រាលកូននោះមាន ឈ្មោះ ចឹក សៀកលៀង អាយុ២២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ត្រូវបានបញ្ជូនតាមអូប័រ ល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ភ្លាមៗ ខណៈ ស្រីរូបនោះគាត់ឈឺពោះខ្លាំងបម្រុងសម្រាលកូននៅលើកោះរ៉ុង ហើយបានដឹកបន្តតាមរថយន្ត សង្គ្រោះរបស់ ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅ មន្ទីរ ពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសុវត្ថិភាព៕

គួររំលិកផងដែរថា ប្រជាពលរដ្ឋ រស់នៅតំបន់កោះរ៉ុងដែលជួប គ្រោះ ថ្នាក់ ឬមានជំងឺធ្ងន់ធ្ងរ ដែលត្រូវ ការ ជួយសង្រ្គោះបន្ទាន់ សុទ្ធសឹង ត្រូវបាន ក្រុមការងារ សង្គ្រោះGTVC លោក ឧកញ្ញ៉ា ទៀ វិចិត្រ ប្រើប្រាស់រអូប័រ ពេទ្យល្បឿនលឿន ដឹកជញ្ជូនមកកាន់មន្ទីរពេទ្យជួយសង្រ្គោះទាន់ពេល វេលាដោយមិនគិត ថ្លៃ និងយកចិត្តទុក ដាក់មិនថាពេលវេលាយប់ឬថ្ងៃនោះឡើយ ។ហើយអ្វីដែលគួរកត់សម្គាល់បំផុតនោះគឺ  អ្នកជំងឺដែលមានជីវភាព ក្រីក្រ ត្រូវបាន លោកឧកញ្ញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ ថវិកា សំរាប់ទុកប្រើប្រាស់ក្នុងពេលសម្រាកព្យាបាល និងរ៉ាប់រង ថ្លៃព្យាបាល បន្ថែមទៀត៕

(ដោយនាគសមុទ្រ)