លោកឧកញ៉ា ទៀ វិចិត្រឧបត្ថម្ភម៉ូតូ ចំនួន ២គ្រឿង ជូនដល់នគរបាលប៉ុស្តិ៍នរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម

0

ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូតនារសៀលថ្ងៃទី០៦ ខែ ធ្នូឆ្នាំ ២០២១បានចាត់តំណាងនាំយកម៉ូតូចំនួន២គ្រឿងម៉ាក់Waveសេរីឆ្នាំ២០២២ឧបត្ថម្ភជូនដល់នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម នៃអធិការ ដ្ឋាននគរបាលក្រុងកោះរ៉ុង សំរាប់ប្រើប្រាស់ល្បាត រក្សារសុវត្ថិភាព និងសន្តិ សុខ ជូនប្រជា ពលរដ្ឋភ្ញៀវ ជាតិ និងអន្តរជាតិ នៅក្រុងកោះរ៉ុង ។

លោកវរសេនីយ៍ឯក ស្រ៊ុន វី នាយការិយាល័យ ភស្តុភារ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តំណាងឲ្យ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ដែលតែងតែយកចិត្តទុកដាក់ និង ឧបត្ថម្ភ មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កន្លងមករហូតមកដល់បច្ចុប្បន្នសំរាប់ប្រើប្រាស់ក្នុង កិច្ច ការ ពារ រក្សារសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងខេត្តព្រះសីហនុ ។

សូម ជូនពរ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន ជី.ធី.វី.ស៊ីស្ពីដប៊ូត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមាន សុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពី ជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធ ពរទាំង ឡាយ បួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈគប្បី ភ្លៀង ឃ្លាតឡើយ ៕

(ដោយនាគសមុទ្រ)