តាកែវ : ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ
ដឹកនាំដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជីវ ចាន់តារាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះបង្ក្រាបពាក់ពន្ធ័ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់
នៅត្រង់ចំណុចភូមិត្រពាំងត្រកៀត ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី ។
ជនសង្ស័យទាំង ០២នាក់រួមមានទី១-ឈ្មោះ យីពុទ្រា (ហៅពៅ) ភេទប្រុសអាយុ ២៥ ឆ្នាំ (មានថ្នាំញៀន) រស់នៅត្រពាំងត្រកៀត ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។
២-ឈ្មោះ អុីង សុផេន ភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិ រំពាក់ពេន ឃុំឧត្តមសូរិយាស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន
ម្ស៉ៅក្រាមសថ្លាចំនួន១១កញ្ចប់ ទម្ងន់ សរុប= ២៧,៩១ក្រាម
ជញ្ជីងថ្លឹងថ្នាំញៀន០១ សម្ភារៈជក់ថ្នាំញៀនមួយចំនួន
ទូរសព្ទ័០៤ គ្រឿង
ម៉ូតូចំនួន០២គ្រឿង
ដាវដែកចំនួន០១ដើម ភ្លើងកែឆ្នៃ០១ដើម
កាបូបចំនួន០៣ (កាបូបស្ពាយចំនួន០១ កាបូបដៃ០២)
– ផ្លាកលេខម៉ូតូចំនួន០១
ព្រមទាំងបានធ្វើតេស្តរកកូវិត១៩ លទ្ធផល អវិជ្ជមានទាំង០២នាក់ ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងការិយាល័យជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។







































