លទ្ធ​ប្រជុំ​បូកសរុប​ការងាររដ្ឋបាល​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​

0

សៀមរាប : នៅ​ព្រឹក​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៤​នេះ​នៅ​សាលាឃុំ​ខ្វាវ​ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​បូកសរុប​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​ន៏​កន្លងមក ។​ សមាជិក​ចូលរួម​ប្រជុំ​ចំនួន​៣៧​នាក់ បន្ទាប់ពី លោក​គុ​ញ ហ៊​ត​មេឃុំ​ខ្វាវ​បាន​ឡើង​មានមតិ​ស្វា​គម​ន៏​ក្នុង​អង្គប្រជុំ​រួចមក លោក​បាន​ឲ្យ​មន្ត្រី​ទាំងអស់​ដែល​បានមក​ចូលរួម​ប្រជុំ​ឡើង​បង្ហាញមុខ ឧ​ទេ្ទ​សនាម​ឈ្មោះ អង្គភាព​ដើម្បី​ឲ្យ​សមាជិក​ដែល​មក​ចូលរួម​ប្រជុំ​ស្គាល់គ្នា ងាយស្រួល​ក្នុងការ​សហការគ្នា​ធ្វើ​ការងារ​នៅក្នុង​តំបន់​ដែល​ខ្លួន​ឈរជើង​។ បន្ត​លោក​សំណូមពរ​ឲ្យ​អង្គភាព​និ​មួយៗ​រាយ​ការ​ពី​សកម្មភាព​ការងារ​ដែល​បាន​អនុវត្ត​កន្លងមក​។ DSCN4670

លោក​គង់ សុគន្ធា​ប្រធាន​ស្នាក់ការ​បរិស្ថាន​ខ្វាវ​បាន​រាយការណ៍​អំពី​ការងារ​ដែល​អង្គភាព​លោក​អនុវត្ត​កន្លងមក​ក្នុង​ខែសីហា​ឆ្នាំ​២០១៤​ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ និង ព្រៃ​សហគម​ន៏​បាន​ចំនួន​៤​លើក លទ្ធផល​ចាប់បាន​រណា​យន្ត​ចំនួន​២​គ្រឿង ប្រេងសាំង​ចំនួន​១០​លីត្រ និង ឲ្យ​ជនល្មើស​ធ្វើ​កិច្ចសន្យា​ឈប់​លបលួច​ចូលទៅ​ប្រព្រឹត្ត​បទល្មើស​ក្នុង​ដែន​ជំរក​សត្វ និង ព្រៃ​សហគម​ន៏​បន្តទៀត​។ លោក​បាន​សំណូមពរ​ឲ្យ​លោក​មេឃុំ​ជួយ​មាន​វិធានការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គំ​ឲ្យ​ចូលទៅ​កាប់បំផ្លាញ​ព្រៃឈើ​ក្នុងព្រៃ​សហគម​ន៏​។

លោក​ភោគ វ​រះ ប្រធាន​រដ្ឋបាល​ព្រៃឈើ​ពង្រ​លើ . ខ្វាវ បាន​ឡើងរាយការណ៍​ជូន​អង្គប្រជុំ​អំពី​ការងាររដ្ឋបាល​ព្រៃឈើ លោក​បាន​បញ្ជាក់ថា​៖ រដ្ឋបាល​ព្រៃឈើ​មា​នភា​រះ​កិច្ច​គ្រប់គ្រង​ព្រៃឈើ សត្វព្រៃ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ទទួលខុស​ត្រូវមាន​ផ្ទៃដី​៩៣​ពាន់​ហិតា ក្នុងនោះ​មាន​ដី​សហគម​ន៏​២៣០​ហិតា ដីព្រៃ​ពូជ​៦៥​ហិតា ក្នុង​ដី​សហគម​ន៏​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​១៧២​គ្រួរ​សារ​។ បាន​ចុះ​ល្បាត​ការពារ​ព្រៃ​ពូជ និង ចុះ​ធ្វើ​កិច្ចសន្យា​តាម​ដេប៉ូ​ឈើ​ក្នុងស្រុក​ជីក្រែង​ឲ្យ​ម្ចាស់​ដេប៉ូ​ទៅធ្វើ​ច្បាប់​ទិញ លក់ ឲ្យ​បាន​ត្រឹមត្រូវ​។

លោក​បាន​សំ​សំណូមពរ​ដល់​លោក​មេឃុំ​មេត្តាជួយ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ដែល​ទៅ​កាប់​ព្រៃ រាន​ដី​ក្នុងព្រៃ​សហគម​ន៏​យកមក​ធ្វើ​កម្ម​សិទ្ធ និង កាប់បំផ្លាញ​ព្រៃ​ពូជ ។ ក្រោយពី​បាន​ស្តាប់​របាយ​ការ​ណ៏​តាម​បណ្តា​ស្ថាប័ន​និង លោក​មេភូមិ​រាយ​ការ​ណ៏​ជូន​រួចមក លោក​មេឃុំ​បានធ្វើការ​បូកសរុប និង លើកសរសើរ​ថា​៖ អង្គប្រជុំ​របស់​យើង​ក្នុងថ្ងៃនេះ​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន និង ទទួលបាន​លទ្ធផល​ផ្លែផ្កា​ជាទី​មោ​ទ​នះ​. បន្ត​លោក​បាន​សំណូមពរ​ដល់​ស្ថាប័ន​បរិស្ថាន រដ្ឋបាល​ព្រៃឈើ ជួយ​ទប់ស្កាត់​ឲ្យ​បាន​អំពី​បញ្ហា​ឡធ្យូង និង​ជួយ​ការពារ​ព្រៃ​សហគម​ន៏​ព្រមទាំង​ព្រៃ​ពូជ​.​។​DSCN4673

ផ្នែក​សន្តិសុខ​ត្រូវ​ជួយ​ទប់ស្កាត់​ឲ្យ​បាន​អំពី​បញ្ហា​គ្រឿងញៀន ចោរ និង ល្បែងស៊ីសង ឥឡូវនេះ​វា​កំពុងតែ​ហូរ​ចូលក្នុង​មូលដ្ឋាន​យើង​ហើយ​។ ផ្នែក​អប់រំ​ត្រូវ​ត្រៀម​លោកគ្រូ អ្នកគ្រូ​ព្រោះ​ជិត​ដល់​ថ្ងៃ​ចូល​កង​ហើយ​។ រាល់​សំណូមពរ​មកពី​ស្ថាប័ន​នានា និង លោក​មេភូមិ លោក​មេឃុំ​និង​យក​ដាក់ជូន​ក្រុមប្រឹក្សា​ធ្វើការ​ពិភាក្សា​រក​ផ្លូវ​ដោះស្រាយ ។​ចុងក្រោយ​លោក​មេឃុំ​សំ​ណូ​ពរ​ដល់​សមត្ថកិច្ច​ទាំងអស់​ដែល​បានមក​នៅ​ឈរជើង​ធ្វើការ​ក្នុង​មូលដ្ឋាន​ឃុំ​របស់លោក​សូម​ឲ្យ​យក​អា​ជា្ញ​ប័ណ​ឬ​លិខិត​បេសកកម្ម​ហ្វូ​តូ​១​នាក់​១​ច្បាប់​មក​តម្កល់ទុក​នៅ​សាលាឃុំ​ដើម្បី​ងាយស្រួល​ក្នុង​ការធ្វើការងារ​។ ជាពិសេស​ទៅទៀត​លោក​បាន​សំណូមពរ​ទាំង​សមត្ថកិច្ច ទាំង​អាជ្ញាធរ​ភូមិ​ឃុំ​ត្រូវ​ចេះ​សាម​គី្គ​គ្នា​ឲ្យ​បានល្អ​ជៀសវាង​ការ​ប្រេះឆារ​។​(​ដោយ ព្រំ សុខា​) ​