ខេត្តព្រះសីហនុ៖ជនជាប់សង្ស័យចំនួន០៩នាក់ដែលត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លូនពាក់ព័ន្ធអំពើជួញដូរ គ្រឿងញៀននោះក្រោយបញ្ចប់ ការសាកសួរ ត្រូវបានកសាងសំណុំរឿង បញ្ជូនខ្លូនទៅសាលាដំបូង ខេត្ត នាព្រឹក ថ្ងៃទី០៩ខែ ធ្នូ ឆ្នាំ ២០២១ នេះហើយដើម្បីចាត់ការតាមនិតីវិធីច្បាប់ ។
លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តព្រះសី ហនុបានឲ្យដឹងថាជនជាប់សង្ស័យចំនួន០៩នាក់ខាងលើនេះទី១.១.ឈ្មោះ ចាន់ វណ្ណះ ភេទប្រុសអាយុ ៣៨ ឆ្នាំ មុខរបរអ្នកចាំដីស្រុកកំណើត ភូមិព្រែកស្ដេច ស្រុកព្រែកស្ដេច ខេត្តបាត់ដំបង។២.ឈ្មោះ នៅ ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តស្វាយរៀង ។៣.ឈ្មោះ ខឹមរ៉េត ភេទ ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ស្រុកបន្ទាយមាស ខេត្តកំពត។៤.ឈ្មោះ ប៉ុនវិចិត្រ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ភូមិ ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានចាប់ខ្លូនវេលាម៉ោង១០និង៤០នាទី ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២១ដោយកម្លាំង មន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ឯក ញ៉ា ពិសិទ្ធិ គឺចាប់ខ្លូននៅត្រង់ ស្ថិតនៅ ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន។ ក្រោយពេល ចាប់ខ្លូនសមត្ថកិច្ចដកហូតបានវត្តុតាងរួមមាន៖.កាំភ្លើងកែច្នៃចំនួន១ដើម.ទូរសព្ទចំនួន២គ្រឿងនិង.ដបសម្រាប់ជក់គ្រឿងញៀនចំនួន ១ផងដែរ។
ដោយឡែកជនសង្ស័យចំនួន០៥នាក់ ទៀត មានឈ្មោះទី១. ឡេះ សារី ភេទប្រុស អាយុ១៨ សញ្ជាតិ ខ្មែរ ជនជាតិ ខ្មែរ សាសនា អ៊ីស្លាម មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។២-យ៉ូប មីន ភេទប្រុស អាយុ១៧ ជនជាតិ ខ្មែរ សាសនា អ៊ីស្លាម មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ ៣-តាម ឆានឈុន ភេទប្រុស អាយុ២១ឆ្នាំជនជាតិ ខ្មែរ សាសនា ព្រះពុទ្ធ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រែកទល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៤-ហាវ ប៊ុនថោង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិ ខ្មែរ សាសនា ព្រះពុទ្ធ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ តាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ៥-សុះ ហាំម៉ាត់ ភេទប្រុស ២០ឆ្នាំ ជនជាតិ ខ្មែរ សាសនា អ៊ីស្លាម មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនសង្ស័យទាំង ០៥នាក់ខាងលើ ត្រូវបានចាប់ខ្លូន នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៧ខែធ្នូឆ្នាំ២០២១កម្លាំងកងរាជអាវុធហត្ថ ស្រុកព្រៃនប់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទី គឺចាប់ខ្លូនត្រង់ំណុច ស្ថិតនៅភូមិ ព្រែកទាល់ឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ច បានធ្វើការ ដកហូត វត្ថុតាងរួមមាន÷ ម្សៅសថ្លាចំនួន ២កញ្ចប់ធំ និង៣កញ្ចប់តូច ទម្ងន់៩៥៣ក្រាម.ទូរស័ព្ទ ចំនួន ០២គ្រឿង.ប្រាក់រៀល ៩០០០០រៀល-ដបជក់ចំនួន ០១-.ដែកកេះជក់ចំនួន ០២-ថង់សម្រាប់ ច្រកថ្នាំមួយចំនួននិង ម៉ូតូចំនួន០១គ្រឿងម៉ាក MSX ពណ៌ផ្កាឈូកលាយ ស ៕
(ដោយនាគសមុទ្រ)