ព័ត៌មាន​បឋម.​ក្នុង​ហេតុការណ៍.អគ្គិភ័យ​ឆាបឆេះ ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ.ខេត្ត​ព្រះវិហារ​

0

ខេត្តព្រះវិហារ៖ ផ្ទះឈើមួយខ្នង ទំហំ ៨×១២ម៉ែត្រ ត្រូវបានព្រះអគិ្គភ័យលេបត្របាក់អស់ទាំងស្រុង ព្រមជាមួយនឹងទ្រព្យសម្បត្តិមួយចំនួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៩ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ នេះតាមសេចក្តីរាយការណ៍បឋមដែលក្រុមការងារអង្គភាព ខេមរាដេលីធីវីអនឡាញទទួលបាន ពីប្រជាពលរដ្ឋរស់នៅតំបន់ក្នុងភូមិសាស្ត្រនោះ។