ខេត្តព្រះសីហនុ៖សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជា គណៈ មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជានារសៀល ថ្ងៃ ទី១៣ ខែធ្នូ ឆ្នាំ២០២១នេះបាន សម្តេចយាង ប្រោសព្រំ ព្រះ បដិមាឧមា-មហេសូរ នៅរង្វង់មូលរាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សម្តេចបានប្រោសព្រំ សុំពរជ័យ សិរីសួស្តី និងសេចក្តីសុខជូនដល់ឯកឧត្តមអភិបាលខេត្ត និលោកជំទាវ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សម្រាប់ឆ្នាំថ្មី ២០២២ខាងមុខនេះនិងចៀស ផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ដើម្បីកសាង និងអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យកាន់តែមានការរីកចម្រើន បន្ថែម ទៀត។
សូមបញ្ជាក់ថា ព្រះបដិមាឧមា- មហេសូរ នៅរង្វង់មូលរាម ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអភិសេកកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ កន្លងមក។ បដិមាព្រះឧមា-មហេសូរ ធ្វើពីលោហធាតុ មាន កម្ពស់ ៩ម៉ែត្រ គង់នៅលើបល្ល័ង្កកម្ពស់ ៦,១៥ម៉ែត្រ ជានិមិត្តរូប នៃការបង្កើតលោក និងតំណាងឱ្យសេចក្តីសុខ សុភមង្គល ភាពសុខសាន្ត សុខដុមនីយកម្មក្នុងគ្រួសារ និងសង្គម៕
(ដោយនាគសមុទ្រ)