ខេត្តព្រះសីហនុ៖ តាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថាករណីផលិតគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ រហូតមកដល់ថ្ងៃទី ១៤ ខែ ធ្នូឆ្នាំ ២០២១ សមត្ថកិច្ចបានបន្តចាប់ខ្លួនមនុស្ស ១០នាក់ បន្ថែមទៀតនិងរកឃើញសារធាតុគីមីសម្រាប់ផ្សំគ្រឿងញៀនប្រមាណ ៨០តោន ។
សមត្ថកិច្ចជំនាញបានចុះទៅទីតាំងផលិតគ្រឿងញៀននៅទីតាំង រោងចក្រក្រុមហ៊ុនផលិតដំណាប់ស្វាយ យីហោ រីចហ្វាមអេស៊ាឯ.ក (ក្រុមហ៊ុនចិន)ក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនិងរឹមអូស ថ្នាំញៀនប្រភេទ(កេតាមីន)ចំនួន១៤៨០គីឡូក្រាមក្នុងនោះក៏បានរកឃើញសារធាតុគីមីសម្រាប់ផ្សំកែទៅជាគ្រឿងញៀនប្រមាណ ៨០តោន រួមនឹងឧបករណ៍ផលិត កែច្នៃមួយចំនួនទៀតរូមនិងចាប់ខ្លូនមនុស្សពាក់ព័ន្ធបាន ចំនួន ១០នាក់បន្ថែមទៀត។
បច្ចុប្បន្ន ជនជាប់សង្ស័យទាំង១០នាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចកំពុងសាកសួរ ដើម្បីជាមូល ដ្ឋានក្នុងការស្រាវជ្រាវបន្ត។ ចំណែកគ្រឿងញៀនសរុប ១៤៨០គីឡូក្រាម ដែលជាភស្តុតាង ត្រូវបានបញ្ជូនទៅ កាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីបន្តនិតីវិធីតាមផ្លូវច្បាប់។
គួរបញ្ជាក់ផងដែរថាករណីបង្ក្រាបគ្រឿងញៀនទ្រុងទ្រាយជំកាលពីយប់រំលងអធ្រា្រតឈានចូលថ្ងៃទី១២ខែធ្នូឆ្នាំ២០២១នោះកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានផ្ទុះ អាវុធដាក់គ្នាទៅ វិញ ទៅមកជា មួយឈ្មួញគ្រឿងញៀននៅចំណុចំលើផ្លូវជាតិលេខ៤ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សិលាខេត្តព្រះសីហនុបានបណ្តាល ឱ្យឧក្រិដ្ឋជនជាជនជាតិចិនម្នាក់ឈ្មោះ LEE TSUNG HAN អាយុ ៣២ឆ្នាំ ភេទប្រុសជនជាតិចិន តៃវ៉ាន់ (ស្លាប់) ត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចនៅនិងកន្លែងកើតហេតុតែម្តងខណៈឈ្មួញគ្រឿងញៀនរូបនោះកំពុងដឹកគ្រឿង ញៀនជាច្រើនឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ។និងចាប់ ខ្លួនជនសង្ស័យចំនួន ២បន្ថែមទៀត មានឈ្មោះទី១ LY PO HANភេទប្រុសអាយុ៣២ឆ្នាំជនជាតិចិនតៃវ៉ាន់(អ្នកបើកបរដឹកគ្រឿងញៀន)និងឈ្មោះLYPOHANភេទប្រុសអាយុ៤៧ឆ្នាំជនជាតិចិនតៃវ៉ាន់(មេការគ្រប់គ្រងជនជាតិ ចិនតៃវ៉ាន់(មេការគ្រប់គ្រងទីតាំងកែច្នៃគ្រឿងញៀន) និងរឹបអូសវត្តតាងម្សៅសង្ស័យកេតាមីន(KETAMIN)ចំនួន៧៤ការ៉ុងក្នុង១ការ៉ុង២០កញ្ចប់ធំស្មើប្រមាណ ១៤៨០ គីឡូក្រាម,អាវុធខ្លីម៉ាក់K៥៤១ដើម៉,រថយន្ត២គ្រឿង,សារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំផងដែរ៕