តើវាសនាឈ្មួញដី និងមន្រ្តីគ្រាប់ល្ពៅ នៅស្រុកសន្ទុកអាចរួចខ្លួនពីសំណាញ់ច្បាប់ដែរឬទេ? 

0

កំពង់ធំ ថ្ងៃទី 14 12 2021 ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ម្នាក់ៗនាំគ្នារងចាំមើល តើមេឈ្មួញ បំផ្លាញព្រៃលិចទឹក ដែលមានឈ្មោះ លាវ គីរៀម រស់នៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ និងឈ្មោះញៀន វុទ្ធី ហៅធីក្ដាម រស់នៅភូមិចំបក់ទួលចាន់ ឃុំតាំងក្រសាំង ខេត្តកំពង់ធំ បានបំផ្លាញព្រៃលិចទឹករាប់រយរាប់ពាន់ហិកតា នៅតំបន់៣ បានប្រគល់ជូនថ្នាក់ស្រុកនិងថ្នាក់ខេត្តប៉ុន្មានហិកតា ហើយ បុគ្គលពីរនាក់នេះមិនសូវខ្លាចច្បាប់ទេព្រោះអាងខ្នងនៅពីក្រោយ ខ្លះងារជាឧកញ៉ា ខ្លះជាជំនាញនៅពីក្រោយដើម្បីឲ្យការងាររបស់ពួកគេរលូនគ្មានទាក់ រហូត រលាយអស់ព្រៃលិចទឹក សម្រាប់ត្រីពងកូនបន្តពូជ ទីតាំងចំណុចដែលមេបំផ្លាញព្រៃលិចទឹកធ្វើសុទ្ធតែដើមរាំងដើមកាសែងនិងដើមភ្នំភ្នែង អតីតគឺតំបន់ខ្មែរក្រហមជ្រកកោន ពួនអាត្មានៅទីនោះ បងប្អូនប្រជាព្រាត់ សូមសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមឯកឧត្តមមេត្តាដាក់ការស៊ើបអង្កេតពាក់ព័ន្ធនឹងករណីឈូសឆាយបំផ្លាញព្រៃលិចទឹករាប់រយរាប់ពាន់ហិកតា នៅតំបន់បឹងកណ្ដោលធំ បឹងចំណារ បឹងគោល ទទឹងថ្ងៃធំ ទ្រា រាប់រយ រាប់ពាន់ហិកតា ថ្មីៗនេះផ្ទុះរឿងថាក្រុមឈ្មួញបំផ្លាញព្រៃលិចទឹក

ឈ្មោះលាវ គីរៀមនេះបានប្រគល់ដីទាំងបងទាំងប្អូនទជូនខេត្តនិងស្រុកចំនួនតែ 30 ហិកតាទេ ដូច្នេះបាត់ច្រើនចំនួនជាង 1000 ហិកតាឯណ្ណោះ។