លោក អភិបាលខេត្តព្រះសីហនុ គាំទ្រលើគម្រោងសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់

0

ខេត្តព្រះសីហុ៖លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានគាំទ្រលើគម្រោងសាងសង់កំពង់ផែទូក អេកូ ទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ក្រោយពេលលោក បានដឹកនាំមន្ត្រី ជំនាញចុះ ពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ខាងលើជាក់ស្តែង កាលពីព្រឹក ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២១។

ដោយលោក  គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានលើកឡើងថាក្រោយពេលសាងសង់រូច កំពង់ផែ នេះអាចនឹងផ្តល់អត្ថ ប្រយោជន៍ ជាច្រើន ដល់វិស័យ ទេសចរណ៍ ជាពិសេសសហគមន៍នេសាទមូលដ្ឋាន ព្រម ទាំងអាចរួមចំណែកក្នុងការការពារនិងអភិរក្សព្រៃលិចទឹកនៅតំបន់នោះផងដែរ។ការបង្កើតកំពង់ផែទេសចរណ៍នេះ ជាប្រយោជន៍ចំពោះសេដ្ឋកិច្ចខេត្តព្រះសីហនុ ពិសេសសហគមន៍មូលដ្ឋានអាចយកផលនេសាទ ផលវារី វប្បកម្ម និងកសិផលផ្សេងៗ មកលក់ជូនភ្ញៀវទេសចរណ៍បងប្អូនប្រជាសហគមន៍មូលដ្ឋាន ដែលមានទូកក៏អាច ប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវទេសចរណ៍ទស្សនកិច្ចតំបន់ព្រៃលិចទឹកនៅតាមដងព្រែក។

ជាមួយគ្នានេះ លោក អភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ដល់លោកឧកញ៉ាម្ចាស់សំណើ ត្រូវធ្វើការ សិក្សាពីបច្ចេកទេសនៃការសាងសង់ផែទូកនេះដោយធ្វើយ៉ាងណាកាត់បន្ថយប៉ះពាល់ធនធានធម្មជាតិឱ្យនៅកម្រិតទាបបំផុត ពីព្រោះថាតំបន់នេះគឺ មានសក្តានុពល ធនធានធម្មជាតិដ៏សម្បូរបែប និងមានសម្រស់ដ៏ទាក់ ទាញ នៅតាមបណ្តោយដងព្រែកកំពង់ស្មាច់និងអាចធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅតំបន់នេះកាន់តែច្រើន។

គួរបញ្ជាក់ផងដែរថាទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិខាងលើនេះជាតំបន់ បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធដោយបានកាត់ចំណីព្រែកប្រវែង ៣០ម៉ែត្ររួចហើយ ដោយបច្ចុប្បន្នទីតាំងនេះ មានព្រៃដុះជាប្រភេទព្រៃកោងកាងចម្រុះដូចជា កោងកាង ក្បាញ បើស ឈើជ័រ។ល។ និងស្ថិតនៅក្រៅដែន គម្របព្រៃឈើឆ្នាំ២០០២។តែទោះជាយ៉ាងណាក៏ដោយលោក ឧកញ្ញ៉ាម្ចាស់សំណើបានសន្យាថានិង ចូលរួម សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងការការពារតំបន់ព្រៃលិចទឹកនៅតាមព្រែកកំពង់ស្មាច់នេះឱ្យបានល្អ ៕

(ដោយនាគសមុទ្រ)