​ធ្លាក់​ឧទ្ធម្ភាគចក្រ​អ​.​ស​.​ប​ធ្លាក់​ស្លាប់​៣​នាក់

0

​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) នៅ​ស៊ូដង់ ភាគខាងត្បូង​បាន​ធ្លាក់​កាលពី​ថ្ងៃទី​២៦ ខែសីហា បណ្ដាលឱ្យ​ក្រុម​អាកាសយានិក ៣​នាក់​ស្លាប់ ។ ​លោក Toby Lanzer មន្ដ្រី​ទទួលបន្ទុក កងកម្លាំង​រក្សា​សន្ដិភាព​របស់​អ​.​ស​.​ប នៅ​ស៊ូដង់​ខាងត្បូង​បានឱ្យដឹងថា ឧ​ទ្ធ​ម្ភា​គ ចក្រ​ដែល​ជួប​គ្រោះថ្នាក់​ហោះហើរ​ចេញ ពី​តំបន់ Wau ស្ថិតនៅ​ភាគ​និរតី​ឆ្ពោះទៅ កាន់​ទីក្រុង Bentiu ។ ទីក្រុង Bentiu ស្ថិត នៅក្នុង​រដ្ឋ Unity ជា​តំបន់​ផលិត​ប្រេង ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​ទ្វីបអាហ្វ្រិក មួយ​នេះ ។ អំពើហិង្សា​ការវាយប្រហារ គ្នា​កាន់តែ​កើតឡើង​នៅក្នុង​តំបន់​នេះ ដោយសារតែ​ដណ្ដើម​សិទ្ធិ​គ្រប់គ្រង ដ​ណ្ដូ​ង​ប្រេង​ដ៏​សំខាន់​នៅ​ទីនោះ ។ ​

imagesឧទ្ធម្ភាគចក្រ​ដែល​រង​គ្រោះជា​ប្រភេទ Mi-8 ដែល​អង្គការសហប្រជាជាតិ​ជួល ពី​ក្រុមហ៊ុន​មួយ​របស់​រុស្ស៊ី​ក្នុងការ​បំពេញ បេសកកម្ម​នៅ​ស៊ូដង់ ។ ឧទ្ធម្ភាគចក្រ នោះ រង​ការបាញ់​ទម្លាក់​ពេល​ហោះហើរ ឆ្លងកាត់​តំបន់​ក្ដៅ​នៃ​សង្គ្រាមស៊ីវិល​នៅ ស៊ូដង់​ខាងត្បូង ។ នៅពេលនេះ អ្នក ឯកទេស​របស់​អ​.​ស​.​ប​កំពុង​ទៅកាន់​កន្លែង កើតហេតុ ស្រាវជ្រាវ​ពី​ករណី​ខាងលើ ឱ្យបាន​ច្បាស់ ។ ​កម្លាំង​រក្សា​សន្ដិភាព​របស់​អ​.​ស​.​ប នៅ​ស៊ូដង់​ខាងត្បូង ត្រូវបាន​បង្កើតឡើង ក្រោយពេល​ទទួលបាន​សេរីភាព​ពេញ លេញ​នៅ​ឆ្នាំ​២០១១ ដល់​កម្លាំង​ទាហាន អ​.​ស​.​ប​មាន​តួនាទី​ការពារ​ពលរដ្ឋ​ស្លូត ត្រង់ ។ មកទល់ពេលនេះ មាន​ពលរដ្ឋ ជាង​១​ម៉ឺន​នាក់​បាត់បង់​ជិវិត ដោយសារ ការ​សង្គ្រាម​ស៊ី​វល ការប៉ះទង្គិច​គ្នា​នៅ ស៊ូដង់​ខាងត្បូង