ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​អ៊ែរ​ឡាញ​ប្រឈម​នឹង​កង្វះ​បុគ្គលិក​

0

​ ​ ​មកទល់ពេលនេះ​បុគ្គលិក​ក្រុមហ៊ុន អាកាសចរណ៍​ម៉ាឡេស៊ី​អ៊ែ​រឡាញ​ជិត ២០០​នាក់ រួមទាំង​អាកាសយានិក​ផង ដែរ​បានដាក់​លិខិត​សុំ​ឈប់​ពី​ការងារ ក្រោយ​គ្រោះថ្នាក់​ជា​បន្ដបន្ទាប់​នៅក្នុង ឆ្នាំ​២០១៤​ធ្វើឱ្យ​ក្រុមហ៊ុន​ប្រឈម​នឹង កង្វះ​បុគ្គ​លិ​យ៉ាងខ្លាំង ។ ​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែ​រឡាញ​បាន បញ្ជាក់ថា បុគ្គលិក​ដល់​ទៅ​១៨៦​នាក់ បាន​សុំ​ឈប់​ពី​ការងារ ក្នុង​រយៈពេល​៧​ខែ ដើមឆ្នាំ​២០១៤ ក្រោយ​ហេតុការណ៍​បាត់ យន្ដហោះ MH-370 កាលពី​ថ្ងៃទី​៨ ខែ មីនា និង​យន្ដហោះ MH-17 រង​ការបាញ់ ទម្លាក់​នៅ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​១៧ ខែ កក្កដា សរុប​មាន​អ្នកស្លាប់​ដល់​ទៅ ៥៣៧​នាក់ ។ ​download (6)

បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ី​ដែល​ដាក់​លិខិត​សុំ​លាឈប់​ពី ការងារ​បាន​រៀបរាប់​ឱ្យដឹងថា មូលហេតុ ដែល​ពួកគេ​សុំ​ឈប់​ពី​ការងារ​នោះ​ដោយ ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ហើយ មួយទៀត​រង​សម្ពាធ​ពី​ក្រុមគ្រួសារ​បង្ខំ​ឱ្យ ឈប់​ធ្វើការ ដោយសារ​គ្រោះថ្នាក់​កើត ឡើង​ផ្ទួនៗ​គ្នា ។ ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី អ៊ែ​រឡាញ​ប្រកាសថា ក្រោយ​យន្ដហោះ MH-17 ជួប​គ្រោះថ្នាក់ បុគ្គលិក​ក្រុម ហ៊ុន​បាន​បោះបង់​ការងារ​ជាច្រើន ។

ប៉ុន្ដែ ចំនួន​បុគ្គលិក​ដែល​នៅ​សេសសល់​អាច នៅតែ​បន្ដ​បម្រើការ​បាន​ដូច​ធម្មតា ។ ​លោក Abdul Makek Ariff អគ្គ នាយករង​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ ស៊ី​អ៊ែរ​ឡាញ​បានឱ្យដឹងថា បុគ្គលិក និង អាកាសយានិក​ជាច្រើន​ពេលនេះ​មាន អារម្មណ៍​ភ័យខ្លាច​យ៉ាងខ្លាំង​នៅពេល ដែល​ត្រូវ​វេន​ហោះហើរ​ម្ដងៗ ។ ស្ថាន ភាពខ្វះ​បុគ្គលិក​បាន​ជំ​រុញឱ្យ​បុគ្គល​ដែល នៅ​សេសសល់​ធ្វើការ​រហូតដល់​១២​ម៉ោង ក្នុង​១​ថ្ងៃ ។ ប៉ុន្ដែ​ក្រុមហ៊ុន​មិនបាន​ផ្ដល់ ព័ត៌មាន​ឱ្យដឹងពី​ប្រាក់កម្រៃ​ដែល​ទទួល បាន​ក៏ដូចជា​ការជំរុញ​ស្មារតី ទឹក​ចិ​ត្ដ​ឱ្យ ល្អ​ឡើងវិញ ។ ​

ក្រោយពី​កង្វះ​បុគ្គលិក ក្រុមហ៊ុន អាកាសចរណ៍​ម៉ាឡេស៊ី​កំពុង​ប្រឈម​នឹង ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ពី បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេងទៀត​។ នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៤ ក្រុមហ៊ុន នេះ​បាន​ខាតបង់​ទឹកប្រាក់​ដល់​ទៅ​១៣៧ លាន​ដុល្លារ ជាការ​ខាតបង់​លើក​ទី​៥​ជា បន្ដបន្ទាប់ ។ ​កន្លងមក សាកសព​ជនរងគ្រោះ ម៉ា​ឡ​ស៊ី​២០​នាក់​នៅក្នុង​ហេតុការណ៍ ធ្លាក់​យន្ដហោះ MH-17 នៅ​អ៊ុយ​ក្រែ​ន បាន​បញ្ជូនមក​ដល់ទី​ក្រុង​គូ​ឡា​ឡាំ​ពួរ​នៅ ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៤ ។

ក្នុង​ថ្ងៃ នោះ ម៉ាឡេស៊ី​បាន​កាន់ទុក្ខ​ទូទាំងប្រទេស ដែល​ជាការ​កាន់ទុក្ខ​ដំបូង​គេ​បង្អស់​ក្នុង ប្រ​វ​ត្ដិ​សាស្ដ្រ​សម្រាប់​ជន​ស៊ីវិល​ដែល បាត់បង់​ជីវិត ។ ​ចំណែក​យន្ដហោះ MH-370 ដែល ហោះហើរ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ឆ្ពោះទៅ កាន់​ទីក្រុង​ប៉េកាំង​ដឹក​អ្នកដំណើរ​២៣៩ នាក់​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៤ មិនទាន់​រកឃើញ​នៅឡើយ​។ រដ្ឋាភិបាល​អូស្ដ្រាលី​បានប្រកាស​ពី គម្រោង​រុករក​យន្ដហោះ MH-370 នៅ សមុទ្រ​ទឹក​ជ្រៅ​នា​ខែកញ្ញា ឆ្នាំ​២០១៤