លោក Luhut Panjaitan ទីប្រឹក្សា ប្រធានាធិបតីដែលទើបតែជាប់ឆ្នោត លោកចូកូ វីដូដូ បានប្រកាសឱ្យដឹងថា សមាសភាពគណៈរដ្ឋមន្ដ្រីថ្មីនឹងត្រូវ ប្រកាសនៅខែតុលា ឆ្នាំ២០១៤។ លោក Panjaitan បន្ដទៀតថា បានផ្ដោត សំខាន់ទៅលើរដ្ឋមន្ដ្រីទទួលបន្ទុកសេដ្ឋ កិច្ចនៅក្នុងប្រទេសនេះ ។
អ្នកកាន់តំណែងរដ្ឋមន្ដ្រីសេដ្ឋកិច្ចនឹង ប្រឈមនូវបញ្ហាជាច្រើនដោយសារតែ សេដ្ឋកិច្ចប្រទេសជាតិធ្លាក់ចុះ ការវិនិ យោគធ្លាក់ចុះ ក្រុមអ្នកវិនិយោគបរទេស ក៏បានថយចុះផងដែរ ។ បេក្ខភាព៥រូបដែលមានភាពលេច ធ្លោបំផុតសម្រាប់តំណែងរដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ចរួមមានអតីតរដ្ឋមន្ដ្រីក្រសួង ហិរញ្ញវត្ថុ លោក Sri Mulyani Indra- wati, អតីតអគ្គនាយកធនាគារជាតិ ឥណ្ឌូនេស៊ី Agus Martowardojo… ។ ប្រធានាធិបតីថ្មីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ត្រូវបានគេសង្ឃឹមថា នឹង មានទស្សនៈនយោបាយថ្មីៗជាមួយនឹង សមត្ថភាព ទេពកោលស្យព្យាករណ៍ទុក មុនរបស់លោក អាចជួយឱ្យឥណ្ឌូនេស៊ី បើកទំព័រសករាជថ្មីមានសំឡេងលើ ឆាកអន្ដរជាតិ និងវិស័យសេដ្ឋកិច្ចជា ម្ចាស់ការ ។ ដោយមានសំឡេងគាំទ្ររហូតជាង ៥៣ភាគរយ អតីតអភិបាលក្រុងហ្សា ការតា លោកចូកូ វីដូដូ អាយុ៥៣ឆ្នាំ បានក្លាយទៅជាប្រធានាធិបតីឥណ្ឌូនេស៊ី។
លោកវីដូដូ ជាប្រធានាធិបតីដំបូងគេ បង្អស់នៅក្នុងប្រទេសមានរាប់ពាន់កោះ កើតចេញពីត្រកូលក្រីក្រ រស់នៅក្នុង ប្លុកសំបុកចាប អនាធិបតេយ្យ ។ ទាំង នោះហើយដែលធ្វើឱ្យពលរដ្ឋឥណ្ឌូនេស៊ី ទាំងមូលគោរពស្រឡាញ់រូបលោកពី ភាពតស៊ូឈ្លាសវៃជួយដល់លោកសម្រេច ជោគជ័យក្នុងឆាកជីវិតរហូតក្លាយជា អភិបាលក្រុង និងពេលនេះជាប្រធានា ធិបតី ។ ប៉ុន្ដែក្រុមអ្នកស៊ើបអង្កេតបង្ហាញការ ព្រួយបារម្ភយ៉ាងខ្លាំងពីឥរិយាបថសា-មញ្ញនិងភាពទន់ខ្សោយរបស់លោក វីដូដូ អាចនឹងធ្វើឱ្យលោកជួបឧបសគ្គ ជាច្រើនក្នុងការដឹកនាំឆាកនយោបាយ ដ៏ស្មុគស្មាញលើប្រទេសដែលមានពល រដ្ឋច្រើនលំដាប់ទី៤ក្នុងពិភពលោក ។
បញ្ហាប្រឈមមុខជាច្រើន ទាំងកិច្ចការ ផ្ទៃក្នុង និងកិច្ចការបរទេសកំពុងរង់ចាំ លោកដោះស្រាយ ។ អំពីបញ្ហាសេដ្ឋកិច្ច ឥណ្ឌូនេស៊ីត្រូវ បានគេវាយតម្លៃថា កំពុងតែដើរថយ ក្រោយ។ កំណើនសេដ្ឋកិច្ចដូចការព្យា- ករណ៍ពេលដំបូងមានកម្រិត៦,៥ភាគ រយក្នុងឆ្នាំ២០១៤ ប៉ុន្ដែកំណើននោះបាន ថយចុះនៅសល់តែ៥,៣ភាគរយ ក្រោយ មកសល់តែ៥,២ភាគរយប៉ុណ្ណោះ ហើយ នឹងធ្លាក់ចុះបន្ដទៀតនៅក្នុងឆ្នាំនេះ ។ ក្រុមអ្នកឯកទេសសេដ្ឋកិច្ចបានវាយតម្លៃថា មូលហេតុចម្បងដែលធ្វើឱ្យ សេដ្ឋកិច្ចឥណ្ឌូនេស៊ីធ្លាក់ចុះមិនមែន ទទួលរងពីវិបត្ដិសេដ្ឋកិច្ចពិភពលោក នោះឡើយ គឺដោយសារទម្រង់សេដ្ឋកិច្ច ឥណ្ឌូនេស៊ីមិនសមស្រប ។
ដូច្នេះលោក វីដូដូ ត្រូវបានគេសង្ឃឹមថា នឹងកែទម្រង់ ជាទ្រង់ទ្រាយទើបមានឱកាសជំរុញឱ្យសេដ្ឋ កិច្ចប្រទេសនេះធ្វើដំណើរឆ្ពោះទៅមុខ ។ ក្នុងអំឡុងពេលនៃការឃោសនាបោះ ឆ្នោត លោកវីដូដូ បានលើកឡើងពី ទស្សនៈអភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើនទទួល បានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជា ពលរដ្ឋទាំងមូល ក្នុងនោះមានទាំងការ សន្យាកែទម្រង់ប្រព័ន្ធដឹកនាំ ពិសេសក្នុង វិស័យសេដ្ឋកិច្ច ចៀសវាងនាំមកនូវ ផលប្រយោជន៍មួយក្រុមតូច ប៉ះពាល់ ដល់ផលប្រយោជន៍ជាតិ ។
លោកសន្យា កែទម្រង់សេវាកម្មសាធារណៈ ជំរុញឱ្យ មានកំណើនសេដ្ឋកិច្ចតាមរយៈការជួយ ដល់ក្រុមហ៊ុនធុនតូច និងមធ្យម ជំរុញ ការគ្រប់គ្រងដោយប្រព័ន្ធអេឡិចត្រូនិក ដើម្បីធ្វើឱ្យមានតុល្យភាពចាប់ពីថ្នាក់ លើរហូតដល់ថ្នាក់តំបន់ ។ ប៉ុន្ដែគោល នយោបាយទាំងនោះមិនងាយស្រួល មិន បានក្រាលព្រំរង់ចាំរូបលោកនោះឡើយ គឺចាំបាច់ត្រូវតែឆ្លងកាត់ឧបសគ្គភក់ ជ្រាំជាច្រើនទើបសម្រេចគោលដៅ ។ ការដែលជំរុញសេដ្ឋកិច្ចឥណ្ឌូនេស៊ីឱ្យរីក ចម្រើនដូចអ្វីដែលលោកវីដូដូ បានសន្យា មិនមែនជាការងាយស្រួលនោះឡើយ ។