ពលរដ្ឋ​ថៃ​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវ រដ្ឋាភិបាលយោធា​ក្បត់​

0

​ ​ប្រជាកសិករ​ថៃ ​កម្មករពិសេសអ្នក ចម្ការកៅស៊ូ​ដែល​បាតុកម្ម​ប្រឆាំង​រដ្ឋា​ភិ បាល​របស់លោក​ស្រី​យី​ង​ឡាក់ ស៊ីណា វ៉ា​ត្រា​កាលពី​ខែឧសភា ឈានដល់​ការធ្វើ រដ្ឋប្រហារ ពេលនេះ​មាន​អារម្មណ៍​យល់ ឃើញថា ខ្លួន​កំពុងតែ​ត្រូវបាន​រដ្ឋា​ភិ បាល​យោធា​ក្បត់ ដោយសារតែ​រដ្ឋា​ភិ បាល​យោធា​មិនបាន​ដោះស្រាយ​ពី​តម្លៃ កៅស៊ូ​ឱ្យបាន​សមស្រប ។download (1)

​ថៃ​ជា​ប្រទេស​ដែល​នាំចេញ​កៅស៊ូ​ធំ ជាងគេ​បំផុត​នៅ​ទូទាំង​ពិភពលោក ប៉ុន្ដែ តម្លៃ​កៅស៊ូ​កាន់តែ​ធ្លាក់ចុះ​ពីមួយថ្ងៃ​ទៅ មួយថ្ងៃ ហើយ​រដ្ឋាភិបាលយោធា​មិន បានផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​ដាំ​ចម្ការ​កៅ ស៊ូ​នោះឡើយ ។ ​លោក Somkid Unping ជា​កសិករ មួយរូប​ក្នុងចំណោម​កសិករ​ដាំ​ចម្ការ កៅស៊ូ​ដែល​ចូលរួម​ធ្វើបាតុកម្ម​ប្រឆាំង រដ្ឋាភិបាល​លោកស្រី​យី​ង​ឡាក់ ដោយ សង្ឃឹមថា រដ្ឋាភិបាល​ថ្មី​នឹង​ជួយ​ដោះ ស្រាយ​រាល់​កង្វល់ និង​ការចង់បាន​របស់ ប្រជាកសិករ ។download (2)

ផ្ទុយទៅវិញ​ស្ថានភាព កាន់តែ​ធ្ងន់​ជាង​ពេល​លោកស្រី​យី​ង​ឡាក់ កាន់តំណែង​ទៅទៀត ។​ ​ចាប់តាំងពី​រដ្ឋាភិបាល​រង​ការធ្វើ​រដ្ឋ ប្រហារ​នា​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ទំនុក​ចិ​ត្ដរបស់​ប្រជាកសិករ​ថៃ​កាន់តែ បាត់បង់​បន្ដិច​ម្ដង ។ កសិករ​ថៃ​មួយរូប បានឱ្យដឹងថា​“​យើង​ខិតខំ​អត់ធ្មត់​ជាច្រើន ខែ​ចូលរួម​ធ្វើបាតុកម្ម​ដោយ​សង្ឃឹមថា រដ្ឋាភិបាល​ថ្មី​នឹងមិន​ធ្វើ​ប្រ​ងើយ​កន្ដើយ ជាមួយ​កសិករ ប៉ុន្ដែ​ពេលនេះ យើង​មាន អារម្មណ៍​ថា កំពុងតែ​ត្រូវបាន​រដ្ឋា​ភិ បាល​ថ្មី​ក្បត់​ទំនុក​ចិ​ត្ដ​” ។​ ​កាលពី​ថ្ងៃទី​២៥ ខែសីហា នាយក​រដ្ឋ មន្ដ្រី​ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបាន​ព្រះ មហាក្សត្រ​ថៃ​ត្រាស់បង្គាប់​តែងតាំង​ជា នាយករដ្ឋមន្ដ្រី​ក្នុងការ​កែទម្រង់​ប្រទេស ជាតិ ។

ក្រោយ​ការតែងតាំង លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាសថា រដ្ឋា ភិ​បាល​របស់លោក​មាន​គោ​លន​យោ បាយ​ផ្ដល់ជំនួយ​ដល់​ប្រជាកសិករ​តាម រយៈ​ការឱ្យខ្ចីប្រាក់​ទិញ​ជី ថ្នាំ​ស​ង្កូ​ត​សម្រាប់ បាញ់ បាច ស្រែ ។ ប៉ុន្ដែ​សម្រាប់​ប្រជា កសិករ​វិញ ការ​ជំនួយ​ទាំងនោះ​មិន​គ្រប់ គ្រាន់​នោះឡើយ ​