គ្រូពេទ្យកងទ័ព នៃ អង្គភាព តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុចាប់ផ្តើមយុទ្ធនាកាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋ នៅក្រុងកោះរ៉ុង

0

ខេត្តព្រះសីហនុ៖ក្រុមការងារគ្រូពេទ្យកងទ័ព នៃ អង្គភាព តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដឹកនាំដោយ លោកស្រីវរសេនីយ៏ឯក សំ ចាន់ម៉ាឡា មេបញ្ជាការរង ថ្ងៃទី ១៥ ខែ ធ្នូឆ្នាំ ២០២១នេះធ្វើដំណើរទៅក្រុងកោះរ៉ុង ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងនៅតំបន់នោះ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ បាន គោរ ពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវ ជន គណ បក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុដែលបាន ផ្តល់ការដឹកជញ្ជូនក្រុមការងារគ្រូពេទ្យកងទ័ព នៃ អង្គ ភាព តំបន់ប្រតិ បត្តិការសឹករងព្រះសីហនុ ធ្វើដំណើរទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋ នៅក្រុងកោះរ៉ុងដល់គោលដៅដោយសុវត្ថិភាព។មិនមែនជាលើកទីមួយទេដែលលោកឧកញ៉ាតែងតែឧបត្ភមដល់ការ ដឹកជញ្ជូនមិនថាក្រុមការងារ គ្រូពេទ្យឬក្រុមការងារនៃ អង្គភាព តំបន់ប្រតិបត្តិការសឹករងព្រះសីហនុចុះទៅ បំពេញបេសកម្មលើទឹកដីក្រុងកោះរ៉ុង។

លោកឧត្តមសេនីយ៏ត្រី នូវ សំអុល បានគោរពជូនពរ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវ ជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមមានសុខភាពល្អ បញ្ញា វៀងវៃ និងសូមជួបប្រទះនូវពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លាងឃ្លៀតឡើយ ៕

(ដោយនាគសមុទ្រ)