ខេត្តកំពង់ធំ: បទល្មើសនេសាទ បានកើតឡើងពេញបន្ទុក នៅក្នុងបឹងរាលប្រទះជៀល ស្ថិតនៅក្នុងឃុំសានគរ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ដោយសារតែលោក នាយខណ្ទរដ្ឋបាលជលផលកំពង់ធំ.និងនាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ អសមត្ថភាព ក្នុងការបង្រ្កាប។
ប្រជាពលរដ្ឋរស់នៅភូមិជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១ បានប្រាប់ពីការហួសចិត្ត ចំពោះកម្លាំងប៉ូលិសប៉ុស្ត៍សានគរ និងប៉េអ៉ឹមស្រុកកំពង់ស្វាយ ស៊ីប្រាក់ខែរដ្ឋមិនបម្រើប្រជាជន បែរជាទៅយាមការពារបម្រើឲ្យក្រុមរុញស៊ីបពេលយប់ៗទៅវិញ រួមទាំងបានបង្ហាញពីការឈឺចាប់ ចំពោះមន្រ្តីគ្រាប់ល្ពៅស្ងោរទាំងនេះដែលធ្វើសកម្មភាពឥតអៀនខ្មាស់ ឃុបឃិតគ្នាជាប្រព័ន្ឋបំផ្លាញធនធានធម្មជាតិ ជារៀងរាល់ឆ្នាំ។
ចំណែកលោក សៅ.វណ្ណសេរីវុទ្ធ នាយសង្កាត់កំពង់ស្វាយ បានឆ្លើយឲ្យរួចតែពីមាត់ ថាលោកមិនអាចបង្រ្កាបបានទេ ដោយសារតែមានប៉ូលិស.និងកម្លាំងប៉េអ៉ឹម ឈរចាំយាមប្រចាំការមានទាំងអាវុធ គេមិនចាប់ ចុះទំម្រាំខ្ញុំដៃទទេ ទៅចាប់ម៉េចបាន ការលើកឡើងរបៀបនេះ គឺមិនមានភាពទទួលខុសត្រូវ និងធានានូវតួនាទី និងភារកិច្ចខ្លួន ដែលថ្នាក់លើបានប្រគល់ជូននោះឡើយ។
ចំណែកលោកកែ.កាញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយស្វាយ បានឲ្យដឹងថា.ចាំលោក.ឲ្យកម្លាំងចុះស្រាវជ្រាវរកមេក្លោងបទល្មើស ប៉ុន្តែការលើកឡើងនេះ ត្រូវបានគេដឹងថា គឺឆ្លើយឲ្យតែរួចខ្លួន ខណៈបទល្មើសរុញស៊ីបជារៀងរាល់យប់.កក្រើកអស់ព្រៃប្រឹក្សាហេតុអ្វីចាំស្រាវជ្រាវទៀត
ព្រោះជាបទល្មើលជាក់ស្តែង។
លោក ប៉ែន វណ្ណរិទ្ធ.ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទខេត្តកំពង់ធំ បានឲ្យដឹងតាមទូរស័ព្ទថា លោកនិងឲ្យកម្លាំងចុះបង្រ្កាបជាបន្ទាន់ ដោយមិនអនុញ្ញាតឲ្យ មានបទល្មើស ដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នោះឡើយ ចំណែកប្រជាពលរដ្ឋវិញរងចាំមើលការអនុវត្តច្បាប់របស់សមត្ថកិច្ច ចុះបង្រ្កាបឡើងផ្សាភ្នែកដោយមិនមាន ការបង្រ្កាបទាល់តែសោះ ឃើញតែកម្លាំងប៉ូលិស និងឈរចាំយាមឲ្យក្រុមបទល្មើសទៅវិញ។
ដោយប៊ុនរដ្ឋា









































