កំពង់ស្ពឺ=ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ន ជាមេបញ្ជាការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ស្របតាមគោលការណ៏របស់លោកឧត្តមសេនីយ៏ត្រី ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។កងរាជអាវុធហត្ថមូលដ្ឋាន ស្រុកសំរោងទង បានអនុវត្តនៅបទបញ្ជាដោយកងកំលាំងបានចេញល្បាត២៤ លើ២៤ម៉ោង ក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋនិង ទប់ស្កាត់រាល់បទល្មើសដែលបម្រុងនិងកើត។
លោកអនុសេនីយ៏ឯក វិន ឡេងហួង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សំរោងទងបានឲ្យដឹងថា ជារៀងរាល់ថ្ងៃកងកំលាំងបានចេញល្បាតក្នុងមូលដ្ឋាន គ្រប់ច្រកល្ហក ក្នុងនៃការពារសន្តិសុខនិងសុវត្តិក្នុងមូលដ្ឋានជូនដល់ប្រជាពលរដ្ឋ
ដែលកំពង់បំពេញការងាររកស៊ីប្រចាំថ្ងៃ។
លោកអនុសេនីយ៏ឯកបន្តថា ការចេញល្បាតក្នុងមូលដ្ឋានបានស្តែងចេញនៅការ កាត់បន្ថយបទល្មើសជាក់ស្តែងជាច្រើននៅក្នុងភូមិសាស្ត្រស្រុក ។ការកាត់បន្ថយ នៅបទល្មើសបានរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៥នេះផងដែរ។
ជាការពិតកងរាជអាវុធហត្ថជាកងកំលាំងស្នូលដ៏សំខាន់របស់ជាតិលើការងារ បង្កា បង្ក្រាប ទប់ស្កាត់និ ងសង្គ្រោះ ធានាដល់ការរស់នៅរបស់ពលរដ្ឋក្នុងមូល ដ្ឋានប្រកបដោយសុវត្តិភាពរស់នៅមានសុខសន្តិភាព មានជំនឿចិត្តមកកងកំ លាំង ទាំងអស់ដែលកំពង់បំរើការនាពេលបច្ចុប្បន្ន។
ការដើរល្បាតនេះក៏ជាទប់ស្កាត់ចំពោះបុគ្គលមួយចំនួនដែលបំណងលួចដាក់កុងត្រូលជជុះ ដែលផ្ទុយអនុសាសន៏របស់នាយឧត្តមសេនីយ៏ផ្កាយមាស៤ សៅ សុខា ដែលបានលើកមកថ្មីៗនេះថា ដែលលោកបានថ្លែងព្រមាន យ៉ាងធ្ងន់ៗនិង ចាប់វាយខ្នោះមិនថាមន្ត្រី កងរាជអាវុធហត្ថ នគរបាលជាតិ មន្ត្រីកងកំលាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដែលហ៊ានដាក់កុងត្រូលជជុះ ឬជំរិតទាប្រាក់ពលរដ្ឋ តាមផ្លូវសាធារណះ។សារព្រមាននេះ ជាការលើកកម្ពស់ដល់ កិត្តយសកង កំលាំងទាំង៣ប្រភេទ និងធ្វើឲ្យមានគុណភាពក្នុងជួរកងកំលាំងប្រដាប់របស់ ជាតិ។បង្កើនការជឿជាក់មកលើ កងកំលាំងប្រដាប់អាវុធពីសំណាក់បងប្អូនប្រជា ពលរដ្ឋ សហគមន៏ជាតិនិងអន្តរជាតិផងដែរ៕






































