រដ្ឋបាលក្រុងព្រះសីហនុផ្សព្វផ្សាយជាសាធារណៈដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹងនិងការ គ្រប់គ្រងបណ្តាញលូ និងប្រព័ន្ធចម្រុះទឹកកខ្វក់ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព

0

ខេត្តព្រះសីហនុ៖លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន .លោក អ៊ី សុខឡេង អភិបាល នៃគណៈអភិបាល ក្រុងព្រះសីហនុ នាព្រឹក ថ្ងៃទី ២៣ ខែ ធ្នូឆ្នាំ២០២១ នេះបានមានប្រសាសន៏ថា កម្ម វិធី អប់រំផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្រូវការគុណប្រយោជន៍ និងភាពចាំបាច់នៃប្រព័ន្ធលូប្រព័ន្ធចម្រុះទឹកកខ្វក់ហើយកម្មវិធីនេះមានគោលដៅជម្រុញក្នុងការចូលរួមរបស់បងប្អូនប្រជាជនទូទៅឱ្យបានទូលំទូលាយបំផុតក្នុងការប្រើប្រាស់ និងថែរក្សាបណ្តាញលូប្រព័ន្ធចម្រុះទឹកកខ្វក់ដោយ យកចិត្តទុកដាក់ ព្រោះនេះជាកត្តាចម្បងសម្រាប់ការគ្រប់គ្រងប្រព័ន្ធចម្រុះទឹកកខ្វក់ និងរក្សាគុណភាពហេដ្ឋា រចនាសម្ព័ន្ធដែលបានសាងសង់រួច ប្រកបដោយនិរន្តភាព និងសម្រាប់អ្នកជំនាន់ក្រោយ។

ក្នុងនោះដែរលោក អ៊ី សុខឡេង អភិបាលក្រុង បានមានប្រសាសន៍បន្ថែមទៀតថានាពេលកន្លងមកក្រុង ព្រះសីហនុ ជួបបញ្ហាប្រឈមមួយចំនួនមានដូចជា៖ ប្រឡាយ និងបណ្តាញលូ ដែលត្រូវបានកកស្ទះដោយសារ សំណល់ (ប្លាស្ទិក) ដោយបានបោះចោលពាសវាលពាសកាល ធ្វើឱ្យការកកស្ទះតាមបណ្តាញលូ ទាំងអស់នេះ ហើយគឺ ដោយសារការចាក់សំណល់ផ្ទះបាយចូលនិងការតភ្ជាប់បណ្តាញលូដែលខុសបច្ចេកទេសដែលនាំឱ្យទឹក កខ្វក់ហូរចូលទឹកសមុទ្រជាដើម ដូច្នេះ ហើយការអប់រំផ្សព្វផ្សាយនៅថ្ងៃនេះ និងអាចជាទិសដៅបំផុសការចូលរួម របស់បងប្អូនប្រជាជនជាពិសេសសិស្សានុសិស្សជួយបន្តផ្សព្វផ្សាយបញ្ហាបឱ្យមានការយល់ដឹងជាសាធារណៈក្នុងកិច្ចការគ្រប់គ្រងបណ្តាញលូនិងប្រព័ន្ធចម្រុះទឹកកខ្វក់ប្រកបដោយប្រសិទ្ធភាពនិងនិរន្តភាពហើយក្រុងព្រះសីហនុគឺជាក្រុងមួយក្នុងចំណោម ក្រុង/ស្រុកទាំង៥ នៃខេត្តព្រះសីហនុដែលជាទីក្រុងកំពង់ផែសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ដោយត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោលនយោ បាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១៥-២០២៥ និងជាទីក្រុងតំបន់ឆ្នេរស្ថិតនៅប៉ែកនិរតី នៃប្រទេសកម្ពុជា ដោយ ស្របពេលថ្មីៗនេះក្រុងព្រះសីហនុ សម្រេចបានសមិទ្ធិផលផ្លូវ ៣៧ខ្សែ ការសាងសង់ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិ កម្មចម្រុះថ្មី សម្រាប់តម្រូវការគុណប្រយោជន៍ និងភាពចាំបាច់នៃសេវាកម្មនិងដំណើរការពិតជាមានសារៈសំខាន់ ណាស់ ហើយក្នុងនោះលោក អ៉ីសុខឡេងបានបន្តថាក្នុងនាមរដ្ឋបាលក្រុងព្រះសីហនុសូមថ្លែងអំណរគុណចំពោះ លោក សុខ វណ្ណា ប្រធានកម្មវិធី UN-Habitat តែងតែយកចិត្តទុកដាក់ និងជួយដល់ក្រុងព្រះសីហនុ និងលោក វង្ស ពិសិដ្ឋអនុរដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូនដែលបានគិតគូរដល់ការបញ្ជ្រាបចំណេះដឹងអំពីប្រព័ន្ធលូ និងទឹកកខ្វក់ទៅកាន់សាធារណជន៕

(ដោយនាគសមុទ្រ)