ខេត្តព្រះសីហនុ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថានសង្ស័យជន ជាតិ ចំនួន ២នាក់កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២១ ដែលបានប្រើប្រាស់អាវុធធ្វើសកម្មភាពប្លន់ អ្នកគ្រប់គ្រង សណ្ឋាគារ កាស៊ីណូវិមានខ្សាច់មាសនិងបាញ់សន្តិសុខជនជាតិចិនម្នាក់ឱ្យរងរបួសនោះ ក្រោយពេលធ្វើ សកម្ម ភាពត្រូវបាន សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លូនបានជាបន្តបន្ទាប់។
ជនសង្ស័យមានឈ្មោះ ១-ឈ្មោះ JIANG FENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិត ប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។២-ឈ្មោះ BAO JIE ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ EH0751542 មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចបានដកហូតវត្តុតាងរូមមាន-កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI M906-TD ពណ៌ទឹកប្រាក់-ខ្មៅ មានលេខសម្គាល់ៈ 000168 -បង់កាំភ្លើង ០១ មាន ០៥គ្រាប់ -បំពង់ផ្ទប់សម្លេង (ស៊ីឡង់) ០១ ពណ៌ខ្មៅ -ខ្នោះដៃ ០២គូរ -ពិលឆក់ ០១គ្រឿង-ស្កុត ០១ដុំ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣ និង ២០នាទី ជនសង្ស័យ០២នាក់ខាង លើ បានទៅជួបជនរងគ្រោះឈ្មោះ WANG BING JIE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រង សណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺជួប នៅខាងមុខ ខាងមុខសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាសតែម្តង ដោយជន សង្ស័យទាំង ០២នាក់ បានប្រើ ល្បិច សុំចូលធ្វើការនៅសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ហើយជន សង្ស័យទាំង ០២នាក់ បានសុំខ្ចី លុយពីអ្នកគ្រប់គ្រង ក្នុងម្នាក់ ១៨,០០០ដុល្លា (មួយម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) សរុបទាំង ០២នាក់ ចំនួន ៣៦,០០០ដុល្លា (បីម៉ឺនប្រាំមួយពាន់ដុល្លារអាមេរិក) លុះក្រោយពេលដែលអ្នកគ្រប់ គ្រង សណ្ឋាគារនិងកាស៊ីណូ វិមានខ្សាច់មាស បានវេរលុយឲ្យជនសង្ស័យទាំង ០២នាក់ រួចមក ស្រាប់តែជន សង្ស័យទាំង ០២នាក់ ព្យាយាម ចាប់ខ្លួនអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ដោយជន សង្ស័យឈ្មោះ JIANG FENG យកកាំ ភ្លើងខ្លី ០១ដើម ភ្ជុងក្បាលពោះជនរងគ្រោះ រីឯជនសង្ស័យឈ្មោះ BAO JIE ចាប់ក្រៀកក ហើយក៏ត្រូវបានសន្តិសុខ និងបុគ្គលិករបស់សណ្ឋាគារនិងកាស៊ីណូវិមានខ្សាច់មាសឃើញក៏បានចូលទៅប្រតាយប្រតប់ជាមួយជនសង្ស័យទាំង ០២នាក់ ដោយឃើញសភាពការណ៍មិនសូវស្រួល ជនសង្ស័យឈ្មោះ JIANG FENG បានទាញកាំភ្លើងខ្លីរបស់ វា បាញ់សំដៅទៅសន្តិសុខ និងបុគ្គលិករបស់សណ្ឋាគារ កាស៊ីណូ វិមានខ្សាច់មាស ០១គ្រាប់ បណ្តាល ឲ្យត្រូវ សន្តិសុខជនជាតិចិនម្នាក់ ឈ្មោះ ZHANG SHUANG ភេទប្រុស អាយុ ៣៣ឆ្នាំ ០១គ្រាប់រងរបួស ត្រង់ក្បាលពោះ( បៀមគ្រាប់ជាប់ក្នុងពោះ) បន្ទាប់មកជនសង្ស័យទាំង ០២នាក់ បាននាំគ្នារត់គេចខ្លួនបាត់អស់ ។
លោកឧត្តមសេនីយ៍ទោ ជួនណា រិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានបញ្ជាក់បន្ថែមថាបន្ទាប់ពីទទួល បានព័ត៌មាន នេះភ្លាមក៏ បានចាត់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយ កម្លាំងអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេស ចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវ ជ្រាវយ៉ាងយកចិត្ត ទុកដាក់ រហូតដល់វេលាម៉ោង ១៤ និង ៣០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ BAO JIE រីឯជន សង្ស័យ ០១នាក់ទៀត ឈ្មោះ JIANG FENG ជាជនដៃដល់ បានរត់គេចខ្លួន ព្រមទាំងយក កាំភ្លើងខ្លីទៅជាមួយ។កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាម ចាប់ខ្លួន ជនសង្ស័យឈ្មោះ JIANG FENG រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលម៉ោង ១៦ និង ៣០ នាទីទើបចាប់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះJIANGFENGដែលកំពុងសំងំលាក់ខ្លួននៅនៅក្នុងសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិ អ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី ចំនួន ០១ដើម ដែលជន សង្ស័យ យកទៅលាក់ទុកនៅបន្ទប់ជួលមួយកន្លែងម្តុំ អ៊ិលវីចាស់ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នង ការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕
(ដោយនាគសមុទ្រ)