កំពង់ឆ្នាំង ៖ ក្នុងពេលអញ្ជើញជាអធិបតីភាពក្នុង ពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមទុតិយភូមិ នៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានផ្ដាំផ្ញើដល់បេក្ខជនប្រឡងទាំងអស់ត្រូវយកចិត្តទុកដាក់ប្រមូលនូវចំណេះ ដឹងដែលខ្លួនមាន ដើម្បីប្រឡងយកសញ្ញាបត្រ ដើម្បីធ្វើការងារចិញ្ចឹម ជីវិត គឺជាប់មិនចេះគឺធ្លាក់ ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថាសូមប្អូនប្អូនជាបេក្ខជនយើងកុំលួចចម្លងគ្នា និងសុំកុំលួចមើលរឿងដាក់ប្រ៊ីយ៉ុងតាមខ្លួនករណីនេះប្រសិនបើគណៈកម្មការរៀបចំការប្រឡងពិសេសអង្គភាពប្រឆាំងអំពើពុករលួយចាប់បាននឹងធ្លាក់ដោយស្វ័យប្រវត្តិ ។
ជាមួយនេះដែរសូមបេក្ខជនរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយនិងគោរពវិន័យឲ្យបានល្អក្នុងពេលប្រឡង ជាចុងក្រោយសូមចូលរួមទាំងអស់គ្នាក្នុងការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំនិង៣ការពារដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា ។
ដោយឡែកសម្រាប់ការត្រួតពិនិត្យវិញ្ញាសារប្រលងគឺបានដំណើរការទៅតាមកម្មវិធីដែលគ្រោងទុកដោ យមានគណៈកម្មាការប្រលងថ្នាក់ខេត្ត ថ្នាក់ជាតិចូលរួមត្រួតពិនិត្យដាក់វិញ្ញាសារ គឺមានសុវត្ថិភាពល្អដោយមានការចូលរួមចុះហត្ថលេខាពីបេក្ខជនប្រឡងទទួលស្គាល់ជាផ្លូវការផងដែរ ។
លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា សម្រាប់សម័យប្រឡងសញ្ញាប័ត្រទុទិយភូមិឆ្នាំសិក្សា២០២ ១នេះ ខេត្តកំពង់ឆ្នាំងមានបេក្ខជនប្រឡងចំនួន៤០៦១នាក់ ដោយចែកចេញជា៨មណ្ឌល និងមាន ១៦៣ បន្ទប់ ៕សុខ គឹមសៀន





































