​ថ្នាក់ដឹកនាំ​ក្រុមការងារ​ថ្នាក់ជាតិ​ជម្រុញ​ដល់​អាជ្ញាធរ​នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត​ព្រះ វិហារ​បន្ត​ពង្រឹង​និង​អនុវត្ត​លើ​កម្មវិធី​នយោបាយ​ចតុកោណ​ជា​យុទ្ធ​សា​សស្ត្រ របស់​រាជរដ្ឋាភិបាល​! ​​

0

​ខេត្តព្រះវិហារ​៖ ថ្នាក់ដឹកនាំ​ក្រុមការងារ​ថ្នាក់ជាតិ បានធ្វើការ​ជម្រុញ​ទៅដល់ អាជ្ញាធរ​នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្តព្រះវិហារ ត្រូវ​បន្ត​លើក​កំពស់ ការរក្សា​ការពារ​ឲ្យ​បាន ខ្ជាប់ខ្ជួន និង​ពង្រឹង​បន្ថែមទៀត នូវ​ការអនុវត្ត​កម្មវិធី​នយោបាយ​ចតុកោណ ជា​យុទ្ធ សាស្ត្រ​របស់​រាជរដ្ឋាភិបាល ដំណាក់កាល​ទី​៣ អណ​ត្តិ​ទី​៥ នៃ​រដ្ឋសភាជាតិ ដើម្បី​បន្ត និរន្តរភាព លើ​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ល្អ ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ឲ្យ បាន​កាន់​តែមាន​ភាពប្រសើ​រ​ឡើង ។​ ​ ​

ការ​ជម្រុញ​ខាងលើ​នោះ បានធ្វើ​ឡើង​នៅ​ថ្ងៃ​សៅ​រ៏​ទី​២២​កុ​ម្ភះ ចុង​ស​ប្តា​ហ៏​កន្លង ទៅ នៅ​សាលាខេត្ត​ព្រះវិហារ ក្រោម​អធិបតីភាព​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនី​យ៏​មាស សុភា អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរៈ ភូមិន្ទ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការ អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជ​រដ្ឋា​ភិ បាល​កម្ពុជា ក្រោម​ការចូលរួម​ពី​ពី​សំណាក់​ឯកឧត្តម​អ៊ុំ ម៉ា​រ៉ា អភិបាល នៃ​គណៈ អភិបាលខេត្ត​ព្រះវិហារ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ចំណុះ​ជុំវិញ​ខេត្ត ជាច្រើន​រយ​នាក់ ។​

​ ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ ឯកឧត្តម​អ៊ុំ ម៉ា​រ៉ា បាន​ឡើង​ថ្លែង​នៅ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សមាសភាព​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ថ្នាក់ក្រុង និង​ថ្នាក់ ស្រុក ចុះ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ និ​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធ​សា ស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​លិខិតបទដ្ឋាន​នានា ពាក់ព័ន្ធ​ខេត្តព្រះវិហារ ស្តីពី កត្តា​ភូមិសាស្ត្រ សេដ្ឋកិច្ច និង​នយោបាយ ការប្រកប​របរ រក​ទទួលទាន​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត ជូន​កិច្ចប្រជុំ​ទាំងមូល ។​ ​ ​

ក្នុង​របាយ​ការ​ណ៏​ដដែល​នោះ ឯកឧត្តម គណៈ​អភិបាលខេត្ត បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៣​កន្លងទៅ មាន​ប្រជាពលរដ្ឋ​ចំនួន​៣៥​នាក់​ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន បាញ់​ឲ្យ​របួស​ទាំង​ធ្ងន់ និង​ស្រាល​មាន​ចំនួន​៤​នាក់ បាត់​ខ្លួន​៣​នាក់ និង​ស្លាប់​ដោយសារ ការបាញ់ប្រហារ​ចំនួន​១២​នាក់​ផងដែរ គ្រា​ដែល​ជនរងគ្រោះ​ទាំងនោះ ចាញ់បោក​មេ ខ្យល់​បំផុស​ឲ្យ​ចូលទៅ​កាប់​ឈើ​ក្រញូង នៅក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ ហើយ​អាជ្ញា ធរ​បាន​ចាត់វិធានការ តាម​ការប្រជុំ​ផ្សព្វផ្សាយ ។

បន្ទាប់មក ឯកឧត្តម បានធ្វើការ ជម្រុញ​បន្ថែមទៀត ទៅដល់​ថ្នាក់ដឹកនាំ​នៅ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ក្នុង​មូលដ្ឋាន ក្រោម​ឧិ​វាទ​ខេត្ត ត្រូវតែ​បន្ត​យកចិត្តទុកដាក់ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ទៅ ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ឲ្យ​បញ្ឈប់​ជាបន្ទាន់ នូវ​ការ​លួច​ឆ្លងដែន​ដោយ​ខុស ច្បាប់ ឈប់​ចាញ់ល្បិច​វ​កិច្ចកល នូវ​ការឃោសនា​បោកប្រាស់ ពី​ក្រុម​មេខ្យល់ លួង​ឲ្យ លួច​ចូលទៅ កាប់​ឈើ​ក្រញូង​នៅក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ ដើម្បី​បញ្ចៀស​បាន​នូវ ការចាប់ខ្លួន និង​ការបាញ់ប្រហារ​ជាដើម​។​ល​។

ហើយ​ត្រូវ​ងាក​មក​ប្រក​បរបរ​សុច្ចរិត តាមបែប​ប្រពលវប្បកម្ម នៅក្នុង​ស្រុក​របស់ខ្លួន​វិញ ដើម្បី​ធានាបាន​នូវ​សុខ សុវត្ថិភាព និង​មាន​ជីវភាព​រុងរឿង កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ​ទាំងអស់គ្នា ។​ ​ អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេ​ម រៈ​ភូមិន្ទ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការ អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​

៣ របស់​រាជ​រដ្ឋា​ភិ បាល​កម្ពុជា ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនី​យ៏​មាស សុភា បាន​ថ្លែង​កោតសរសើរ​ទៅដល់ អាជ្ញាធរខេត្ត​ព្រះវិហារ ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ទាំងអស់ ក្នុង​ដែនដី ខេត្ត ដែល​រយះពេល​កន្លងមក ក៏ដូចជា​នៅ​គ្រា​បច្ចុប្បន្ន បាន​ខិតខំ​លះបង់​អស់កម្លាំង កាយ និង​ចិត្ត ធ្វើ​អ្វីៗ​ដើម្បី​បុព្វហេតុ​ជាតិ មាន​តុ​ភូមិ និង​ប្រជាពលរដ្ឋ និង​បាន​អនុវត្ត​ទៅ តាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដែល​រាជរដ្ឋាភិបាល​បានដាក់ចុះ ជា​ពិ សេស គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ។​ ​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនី​យ៏ ក៏បាន​ជម្រុញ និង​ផ្សព្វផ្សាយ​បន្ថែមទៀត ទៅដល់ អាជ្ញាធរខេត្ត និង​នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់ ត្រូវតែ​បន្ត​យន្តការ ការងារ​របស់ខ្លួន​ជា ធម្មតា នៅក្នុង​ស្ថាប័នរដ្ឋ​និ​មួយៗ ដោយ​មិនមាន​ពាក់ព័ន្ធ​ទៅនឹង​ការរាំងស្ទះ ខាង​ផ្នែក នយោបាយ​នោះឡើយ ។​

ហើយ​ធ្វើយ៉ាងណា អនុវត្ត​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន នូវ​គោល ន​យោ​បាន​ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ដែល​រាជរដ្ឋាភិបាល​បានដាក់ចុះ ត្រូវ រួមគ្នា​ខិតខំ​ស្តារឡើងវិញ នូវ​ខឿន​សេដ្ឋកិច្ចជាតិ ដែល​ថ្មីៗ​នេះ​ក្រុមប្រឆាំង​បាន​ឲ្យ មាន ការធ្លាក់ចុះ ត្រូវ​ជួយ​ដោះស្រាយ​នូវ​វិបត្តិ​នានា​ជូន​ប្រជាពលរដ្ឋ ជាពិសេស បញ្ហា​ទំ នា​ស់ដី​ធ្លី រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​មួយចំនួន និង​ចុងក្រោយ ត្រូវតែ​បន្ត​យកចិត្ត ទុកដាក់ ទៅដល់​គ្រួសារ​យោធិន ដែល​បាន​ពលី ពិការ​នៅក្នុង​សម័យ​សង្គ្រាម ដែល​គ្រា បច្ចុប្បន្ន ពួកគាត់​បាន​បាត់បង់​សមត្ថភាព ក្នុងការ​បំពេញ​តួនាទី​ជា​កងទ័ព ប្រាក់​សោ ធន​និ​វ​ឌ្ឍ​ន៏ ត្រូវតែ​បើក​ជូន​ពួកគាត់​ឲ្យ​បាន​ទៀត​ទាត់​ពេលវេលា ៕ ​ខ្ញុំបាទ យ៉ែម ណា​ល់ ធ្វើ​សេចក្ដី​រាយ​ការ​ណ៏​ពី​ខេត្តព្រះវិហារ​ ​ថ្ងៃទី​23 ខែ​កុ​ម្ភះ ឆ្នាំ​2014៕2 4 7