លោក មូល វិចិត្រ អភិបាលរងខេត្ត អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងវិទ្យាល័យសុខអានព្រៃសណ្ដែក ស្រុកទ្រាំង

តាកែវ៖ លោក មូល វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង ព្រមទាំងមន្រ្តីពាក់ព័ន្ធ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសិក្សា (បាក់ឌុប) នៅមណ្ឌល ប្រឡងវិទ្យាសុខអានព្រៃសណ្ដែក ស្ថិតនៅឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។

នៅក្នុងឱកាសនោះដែរ លោក មូល វិចិត្រ អភិបាលរងខេត្ត ក៏ណែនាំដល់បេក្ខជនទាំងអស់ កុំមានការ ភិតភ័យហើយត្រូវតាំងចិត្ត បញ្ជេញសមត្ថភាពចំណេះដឹងពិតប្រាកដ ដែលខ្លួនបានសិក្សារៀនសូត្រ នាពេលកន្លងមក ដើម្បីទទួលបានជោគជ័យ បេក្ខជនទាំងអស់ចាំបាច់គោរពអនុវត្តន៍បទបញ្ជាបទក្នុង ឲ្យបានល្អប្រសើរ ជៀសវាងប្រព្រឹត្តខុសឆ្គង នៅពេលប្រឡង។

ដោយឡែកតាមការបញ្ជាក់ពី លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងខេត្ត មានសរុបចំនួន ១៧មណ្ឌល ក្នុងនោះក្រុងដូនកែវ ០៧មណ្ឌល ស្រុកត្រាំកក់ ០៣មណ្ឌល ស្រុកសំរោង ០៣មណ្ឌល និងស្រុកទ្រាំង ០៤មណ្ឌល មានបេក្ខជនសរុប ៨៧៩៩នាក់៕