បន្ទាយមានជ័យ៖មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បើកការដេញថ្លៃលើផាស៊ីគ្រប់ប្រភេទនៃផ្សារចំនួន៥ រួមមាន១ផ្សារចំការគរ ២ផ្សាស្រុកស្វាយចេក ៣ផ្សារស្រុកថ្មពួក ៤ផ្សារស្រុកភ្នំស្រុក និង៥សួនកុមារខេត្ត។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តតំណាងឯកឧត្ដម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកបឹង គឹមសឹងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោកឃឹម សួរប្រតិភូក្រសួងអភិបាលរងស្រុកក្រុងនិងអាជីវករចូលរួម នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១។
លោក បឹង គឹមសឹង្ហ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក៏ដូចលោកឃឹម សួរ តំណាងក្រសួងហិរញ្ញវត្ថុ បានអោយដឹងថា ៖ ការដែលមន្ទូីរនៅតែដាក់អោយដេញថ្លៃភាស៊ីគ្រប់ប្រភេទអាជីវកម្មសម្រាប់ឆ្នាំ២០២២នៅខេត្តបន្ទាយមានជ័យ ពិសេសលើផ្សារនិងទីតាំងអាជីវកម្មនៅសេសសល់ខ្លះដែលជារបស់រដ្ឋគ្រប់គ្រងនោះគឺដើម្បីកុំអោយបាត់មូលដ្ឋានអាជីវកម្មរបស់រដ្ឋ ។
លោកបានបន្តថា ៖ ជាងនេះទៅទៀត គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព សម្អាតបរិស្ថាន អនាម័យផ្សារទាំងនោះ កុំអោយខូចមុខមាត់ស្រុកក្រុង ។
មូលដ្ឋានអាជីវកម្មរបស់រដ្ឋក្នុងខេត្តបន្ទាយមានជ័យដែលសេសសល់ តែប៉ុន្មានកន្លែងនោះ មានដូចខាងលើគឺ ផ្សារនៅស្រុកភ្នំស្រុក ស្រុកស្វាយចេក ស្រុកថ្មពួក សួនកុមារនិងផ្សារចម្ការគក្រុងសិរីសោភ័ណ ជាដើម។ក្រៅពីរាប់សិបកន្លែង ត្រូវបានប្រគល់អោយឯកជនវិនិយោគនោះ ។
លទ្ធផលនៃការដាក់ដេញថ្លៃ១ក្រុមហ៊ុនព្រមទួលយកតម្លៃមូដ្ឋានផាស៊ីផ្សាចំការគរ ៨៥.៥០០.០០០រៀល ២ក្រុមហ៊ុនព្រមទួលយកតម្លៃមូដ្ឋានផាស៊ីផ្សាស្វាយចេក ៧០០០.០០០រៀល ៣ក្រុមហ៊ុនព្រមទួលយកតម្លៃមូដ្ឋានផាស៊ីផ្សាថ្មពួក ៥០០.០០០រៀល ៤ក្រុមហ៊ុនព្រមទួលយកតម្លៃមូដ្ឋានផាស៊ីផ្សាភ្នំស្រុក២០០.០០០រៀល ៥រដ្ឋបាលខេត្តទទួលយកតម្លៃផាស៊ុីផ្សាសួនកុមារខេត្ត ៤.០០០.០០០រៀល ក្នុងរយះពេល១ឆ្នាំ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍សាទរនូវលទ្ធលនៃការដេញថ្លៃ ហើយបានបញ្ជាក់បន្ថែមថា ថវិការដែលបានដេញថ្លៃ ខេត្តនិងចាត់ចែង សម្រាប់អភិវឌ្ឍន៍ និងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយហេតុផ្សេងៗដូចជាទឹកជំនន់ ខ្យល់ព្រុះ ពិសេសពលរដ្ឋរង្គ្រោះឆ្លងមេរោគជម្ងឺកូវីត១៩ និងមេរោគបំលែងថ្មី។
លោក ង៉ោ ម៉េងជ្រួន ផ្សព្វផ្សាយដល់ក្រុមហ៊ុនដេញថ្លៃ បំពាក់ឯកសណ្ឋានដល់ក្រុមអ្នកយកផាស៊ុី និងរក្សាអោយបាន វិធានការសុខាភិបាល បីការពារ បីកុំ ដើម្បីទប់ស្កាត់ការឆ្លងមេរោគជម្ងឺកូវីត១៩៕ដោយ៖ឃិន គន្ធា





































