សមិទ្ធផលជាច្រើនបានកេីតមានឡេីងដោយសារស្នាដៃយុវជន ស ស យ ក រួមនឹងការងារជួយសង្គម

ខេត្តកំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងកោតសសើរ និងវាយតម្លៃ ខ្ពស់ឍចំពោះសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្ត ដែល បាន ចូល រួម ចំណែក អភិវឌ្ឍន៍ សង្គម ក្នុង នោះ សមិទ្ធផល ជាច្រើន បាន កេីតមានឡេីង ដោយ សារ ស្នាដៃ របស់ យុវជន ស ស យ ក ដោយមាន ការ ដាំ ដេីម ឈេី នៅ ជុំវិញ បរិវេណ វត្ត នគរបាជ័យ និងនៅ ទីសាធារណៈនានា ការ ចុះ ជួយ ប្រជាពលរដ្ឋ ក្រីក្រ រងគ្រោះ ដោយគ្រោះ មហន្តរាយ ផ្សេងៗ ជាពិសេស សកម្មភាព ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ រួមទាំងការងារ សង្កេតការណ៍ បោះឆ្នោត និង ចូលរួម ជួយ សម្របសម្រួល ដំណើរការ ប្រឡង សញ្ញាប័ត្រ មធ្យម សិក្សា ទុតិយភូមិ ផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញ ណែនាំដល់ ក្រុម យុវជន ស ស យ ក ឲ្យ បន្តរួម សាមគ្គី គ្នា រួម សុខ រួមទុក្ខ ជាមួយ គ្នា និងសហការគ្នា ធ្វើការងារជាក្រុម ដោយមានការយោគយល់អធ្យាស្រ័យ និងការកែលម្អគ្នាទៅវិញទៅមក។ ជាពិសេស ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងសមត្ថភាពយុវជនទាំងផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌តម្លៃ និងបំណិនឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាប្រជាជនស៊ីវីល័យ ដែលអាចការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ។

ជាមួយគ្នានោះ ឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាន ធ្វើ ការ ផ្តាំផ្ញេី ដល់ យុវជន ស ស យ ក ខេត្តកំពង់ចាម ត្រូវ ពង្រឹង និងពង្រីកបន្ថែមទៀត ជាប្រចាំនូវសកម្មភាព ទាំងឡាយដែលបានអនុវត្តនាពេល កន្លងមក ដោយធានាថាសកម្មភាពទាំងនោះ នឹងឆ្លើយតប ទៅនឹងតម្រូវការជាក់លាក់របស់ ប្រជាជននៅមូលដ្ឋាន ដែលនេះគឺកត្តាសំខាន់អនុលោម តាមកម្មវិធីនយោបាយយុទ្ធសា ស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ ជាងនេះទៀត ត្រូវបង្កើតនូវទំនាក់ទំនង និងកិច្ច សហការឱ្យបានជិតស្និទជាមួយ នឹងអាជ្ញាធរមូលដ្ឋាន គ្រប់ថ្នាក់ និងស្ថាប័នជំនាញគ្រប់ ផ្នែក ដើម្បីជាការរួមចំណែកអនុវត្តការងារសង្គម ផងដែរ ៕