មួកសុវត្ថិភាពចំនួន៣៩ មួក ត្រូវបាន លោកឆាយ លាភាប្រធានសារណ:ការនឹងដឹកជញ្ជូនប្រគល់ជូន ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖​​ រសៀលថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១នេះលោកឧត្តមសេនីយ៍ត្រី អៀរ ប៑ុនធឿន ស្នងការរងទទួលផែនការងារសេនាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានទទួលមួកសុវត្ថិភាព ពីលោកឆាយ លាភាប្រធាន
មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ជូនដល់កងកម្លាំងអន្តរាគមន៍ពិសេសចំនួន៣៩មួក នៅក្នុងបរិវេណស្នងការនគរបាលខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានថ្លែងនូវការអរគុណដល់លោកប្រធានមន្ទីរ ដែលបានឧបត្ថម្ភមួកសុវត្ថិភាពជូនដល់កងកម្លាំងអន្តរាគមន៍ សម្រាប់ពាក់ការពារសុវត្ថិភាព ក្នុងពេលបំពេញភារកិច្ចផងដែរ៕ សុខ គឹមសៀន