​​ស្រុក​ក្រុង​មួយចំនួន​ជួប​គ្រោះរាំងស្ងួត​តែ​ស្រុក​មង្គល​បូរី​វិញ​កំពុង​ប្រមូល​ផល​ស្រូវ​ដើមឆ្នាំ​យ៉ាង​ផុលផុស​តែ​អនិចារ​ស្រូវ​គ្មាន​ហាងឆេង​ទៅវិញ​

0

​ ​ ​ ​ខេត្តបន្ទាយមានជ័យ​៖ ​ខេត្តបន្ទាយមានជ័យ​បើទោះបីជា​មានស្រុក​ក្រុង​មួយចំនួន​ជួប​គ្រោះរាំងស្ងួត​ធ្វើ​ឲ្យ​ស្រូវ​របស់​ប្រជាកសិករ​រាប់​មឺ​ុ​ន​ហិច​តា​ត្រៀម​និង​ស្កក​យ៉ាងណា​ក៏​នៅមាន​ស្រុក​ក្រុង​មួយចំនួនទៀត​ធ្វើ​ស្រូវ​ដើមរដូវ​ឆ្នាំ​២០១៤​បង្កបង្កើនផល​បាន​ជាង​៤​ម៉ឺន​ហិកតា​ហើយ​ផល​និង​តំលៃ​ស្រូវ​វា​ប្រសើរ​ជាង​ឆ្នាំ​២០១៣​នេះ​បើតាម​ការអះអាង របស់​មន្ត្រី​ជំនាញ​។ ជាក់ស្តែង​ប្រជាកសិករ​នៅ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​ដែល​ធ្វើ​ស្រូវ​ដើមរដូវ​បានធ្វើការ​ច្រូតកាត់​ប្រមូល​ផល​ជា​បណ្តើរៗ​ហើយ ហើយ​ក្រោយពេល​ប្រមូល​ផល​ពួកគាត់​យកទៅលក់​ឲ្យ​ឈ្មួញ​គឺមាន​តំលៃ​ប្រសើរ​ជាង​ឆ្នាំ​២០១៣​កន្លងទៅ​។​ប្រជាកសិករ​បានបញ្ជាក់​បន្តថា​ទោះបី​ឆ្នាំ​២០១៤​image

ស្រូវ​ដើមរដូវ​បាន​ផល​និង​ថ្លៃ​ជាង​ក៍​ពិតមែនតែ​ចំណេញ​បាន​តិច​ទើប​តួច​បំផុត​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ភាគច្រើន​នាំគ្នា​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​។​ប្រជា​ពលរ​ដ្ធ​ដែល​ធ្វើ​ស្រូវ​ដើមឆ្នាំ​បាន​ផល​នោះបាន​សំណូមពរ​សុំអោយ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ជួយ​រក​ទីផ្សារ​ស្រូវ​អោយ​លក់បាន​ថ្លៃ​ផង​។​គាត់​ថា​គាត់​ខិតខំ​ធ្វើស្រែ​បាន​ផល​ស្រូវ​លក់​ឲ្យ​បាន​លុយ​ឲ្យ​សមនិង​កំលាំង​របស់គាត់​ផង​ទីផ្សា​ស្រូវ​កំ​អោយ​ឈ្មួញ​កំណត់​តំលៃ​តាមតែ​អំពើ​ចិត្ត​ពេក ។​image

លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៤​នេះ​ស្រូវ​ធ្វើបាន​ចំនួន​ជាង​២៤​ម៉ឺន​ហិកតា​ក្នុងនោះ​មាន​ស្រូវ​ដើមរដូវ​ចំនួន​ជាង​៤​ម៉ឺន​ហិកតា​និង​ស្រូវកណ្តាល​១០​ម៉ឺន​ហិកតា​ស្រូវធ្ងន់​ជាង​១​ម៉ឺន​ហិកតា​។​លោក​បញ្ជាក់​បន្តថា ខេត្តបន្ទាយមានជ័យ​មានស្រុក​.​ក្រុង​មួយចំនួន​ជួប​គ្រោះរាំងស្ងួត​ដូចជា​នៅ​ស្រុក​ម៉ាឡៃ​និង​ស្រុក​មួយចំនួន​គ្មាន​ទឹក​ប៉ុន្តែ​នៅ​ស្រុក​មង្គល​បូរី​បាន​ប្រមូល​ផល​ស្រូវ​ដើមរដូវ​ជា​បណ្តើរៗ​ហើយ​គ្រា​ដែល​ទិន្នផល​ឆ្នាំនេះ​ប្រសើរ​ជាង​ឆ្នាំមុន​ហើយ​ស្រូវ​សែន​ក្រអូប​នៅ​សើម​តំលៃ​ក្នុង​១​តោន​ជាង​១​ម៉ឺន​បាត​ស្រូវ​IR​សើម​១​តោន​តំលៃ​៦.០០០​បាត​៕