អ្នកបើកបររថយន្តដឹកសំរាមបានស្លាប់ភ្លាមៗ ខណៈបើកបុកជាមួយរថយន្តដឹកទំនិញ ធន់ធំមួយគ្រឿងនៅលើស្ពានទឹកស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត របស់ក្រុមហ៊ុនដឹកសំរាម ខេត្តព្រះសីហនុ និងរថយន្ត ដឹកទំនិញធន់ធំមួយគ្រឿង នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រ ២០៤.២០៥  (នៅលើស្ពានទឹក សាប)ស្ថិត ក្នុង ភូមិ ស្មាច់ ដែង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ កើតឡើង កាលពីវេលាម៉ោង ប្រមាណ០៦និង១០នាទី ព្រឹក ថ្ងៃទី០១ ខែ មករា ឆ្នាំ ២០២២ បានបង្ករ ឱ្យ អ្នកបើកបររថយន្ត ដឹកសំរាមស្លាប់ភ្លាមៗនៅនិងកន្លែង កើតហេតុ តែម្តង ចំណែកឯអ្នកបើកបរថយន្ត ដឹកទំនិញធន់ធំ រងរបួសធ្ងន់ ។

ទាក់ទិនទៅហេតុការណ៏ខាងលើនេះ បើតាមសាក្សីណោកន្លែងកើតហេតុ បានឱ្យដឹងថានៅមុនពេល កើត ហេតុគេឃើញរថយន្ត ដឹកសំរាមបានបើកបរ ក្នុងគោលដៅពីលិច ទៅកើត ពោលគឺ ពីខេត្តព្រះសីហនុ ទៅ ទីលានចាក់សំរាម លុះបើកបរមកដល់ចំណុច កើតហេតុ (លើស្ពានទឹកសាប) ក៏ស្រាប់តែរថយន្ត ដឹក សំរាមនោះ បានរ៉េចង្កូតងាកទៅរកបង្កាន់ដៃស្អានម្ខាងទៀត ហើយក៏បានទៅបុកនិងរថយន្ត ដឹកទំនិញធន់ ធំមួយគ្រឿងដែល បើកបរបញ្ចាស់ទិសគ្នា​យ៉ាងពេញទំហឹងបណ្តាល រថយន្តទាំងសង់ខាង រងការខូចខាតផ្នែកខាងមុខ ស្ទើរទាំង ស្រុងដូចគ្នា ចំណែកឯ ភាគីអ្នកបើកបររថយន្តដឹកសំរាម បានស្លាប់ ជាប់និងក្បាលរថយន្តតែម្តង ហើយ ភាគីអ្នកបើកបរ រថយន្ត ដឹក ទំនិញធន់ធំ រងបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ភ្លាមៗផង ដែរ។

សមត្ថកិច្ចប៉ូលិស អធិកាដ្ឋាននគបាល ស្រុកព្រៃនប់ បានឱ្យដឹងថាអ្នកបើកបររថយន្ដដឹកសំរាមម៉ាក DEVO មានឈ្មោះ ឈាត ឈឿន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិខ្ចារ ឃុំគោកដូង ស្រុកអង្គជុំ ខេត្ត សៀមរាម (ស្លាប់នៅនិងកន្លែងកើតហេតុ)ចំណែកអ្នកបើកបររថយន្ដម៉ាក HYUNDAIពណ៌សលាយខៀវ ពាក់ ផ្លាកលេខព្រះសីហនុ3A5978(ដឹកទំនិញធន់ធំ)មិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

បច្ចុប្បន្នសាកសពកំពុងតែស្វែងរកសាច់ញាតិដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕(ដោយនាគសមុទ្រ)