ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុ លើកទឹកចិត្តដល់ក្រុមហ៊ុនរបស់លោកឧកញ៉ា( G.T.V.C )

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៥មករា២០២២ បានអញ្ជើញ ពិនិត្យដោយផ្ទាល់ អូបរ័ថ្មីមួយចំនួនដែលក្រុមហ៊ុនលោកឧកញ៉ា ទៀ វិចិត្រ ដាក់ឲ្យដំណើរការបន្ថែមសម្រាប់ ដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមផ្លូវសមុទ្រ ជាប្រភេទអូបរ័បំពាក់ដោយបច្ចេកវិទ្យាទំនើប ស្របពេលដែលវិសយ័ ទេសចរណ៍ក្នុងខេត្តព្រះសីហនុមានដំណើរការល្អឡើងវិញបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាខិតខំដោះស្រាយទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសការស្វែងរកវ៉ាក់សាំងមកចាក់ការពារជូនពលរដ្ឋទូទាំងប្រទេស ជួយដល់សេដ្ឋ កិច្ច ជាតិនិងសេដ្ឋកិច្ចប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានលើកទឹកចិត្តដល់ក្រុម ហ៊ុនរបស់ លោកឧកញ៉ា( G.T.V.C ) ដែលបានដាក់បន្ថែមមធ្យោបាយដឹកជញ្ជូនភ្ញៀវផ្លូវសមុទ្រ(អូប័រ)ល្បឿនលឿន ទំនើប បច្ចេកវិទ្យាថ្មី សម្រាប់វិសយ័ទេសចរណ៍ក្នុងខេត្តព្រះសីហនុ៕(ដោយនាគសមុទ្រ)