ចៅហ្វាយ​ខេត្តកោះកុង​ជួប​ពលរដ្ឋ​ដែលមាន​បញ្ហា​ជម្លោះដីធ្លី​

0

​ ​កោះកុង ៖ ចៅហ្វាយ​ខេត្តកោះកុង គឺ ឯកឧត្តម ប៊ុន លើ​ត កាលពី​ថ្ងៃទី​៣០ និង​៣១ ខែសីហា កន្លងទៅនេះ បាន​ចុះទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី​ជាមួយ​ក្រុមហ៊ុន SEZ របស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ និង​ក្រុមហ៊ុន​ចិន Union Devolvement នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គី​រី​សាគរ និង​ឃុំ​តា​នូ​ន ស្រុក​បុ​ទុម​សាគរ​។​ ​នៅក្នុង​ជំនួប​នោះ ក្រុម​ប្រជាពលរដ្ឋ​ពលរដ្ឋ​រស់នៅក្នុង​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ បាន​សំណូមពរ​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​អន្តរា​គម​ន៏​ក្វៀ​ល​ដី និង​ឲ្យ​ពួកគាត់​បាន​ចូលទៅ​ដាំ​ដំណាំ​លើដី​ស្រែចំការ​របស់​ពួកគាត់​វិញ ដែល​កន្លងមក​ក្រសួងបរិស្ថាន​បាន​ចុះហត្ថលេខា​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន SEZ របស់លោក​ឧកញ៉ា​លី យ៉ុង​ផាត់ ធើ្វ​ការវិនិយោគ​។10590464_709791672408022_8597249255247209037_n

ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​មួយចំនួន​បានទាមទារ​សំណង​ពី​ក្រុមហ៊ុន​ផងដែរ​។​ ​ដោយឡែក​នៅក្នុង​ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​តា​នូ​ន ស្រុក​គី​រី​សាគរ ដែលមាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន Union Devolvement វិញ ពលរដ្ឋ​សំណូមពរ​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​អន្តរា​គម​ន៏​ក្វៀ​ល​ដី​តាម​រូបភាព​ស្បែក​ខ្លា​ចេញពី​ក្រុមហ៊ុន​ចិន​នោះ​។

​ ​ជាការ​ឆើ្ល​យ​តប​ចំពោះ​សំណើ​របស់​ប្រជាពលរដ្ឋ​នេះ ឯកឧត្តម ប៊ុន លើ​ត បាន​មាន​ប្រសា​ស​ន៏​ថា ការ​ក្វៀ​ល​ដី និង​ចូលទៅ​ដាំ​ដំណាំ​នៅក្នុង​ដី​ដែល​បានកា​ត់ទៅ​ឲ្យ​ក្រុមហ៊ុន គឺជា​រឿង​មួយ​ពិបាក និង​ត្រូវ​ប្រើពេល​វេលា​យូរ​ព្រោះ​អាជ្ញាធរខេត្ត​ត្រូវ​ធើ្វ​សំណើរ​ទៅ​ក្រសួងបរិស្ថាន​ដើម្បី​ឲ្យ​ក្រសួង​ចុះមក​សិក្សា​ឡើងវិញ​។ តែ​ចំពោះ​ការទាមទារ​សំណង អាជ្ញាធរខេត្ត​អាចជួយ​សម្រុះ​ម្រួ​ល​ឲ្យ​មាន​ការជួបពិភាក្សាគ្នារ​វាង​តំណាង​ក្រុមហ៊ុន​ជាមួយ​បង​ប្រជាពលរដ្ឋ​ដើម្បី​រក​ដំណោះ​មួយ​ដែល​ភាគី​ទាំងពីរ​អាច​ទទួលយក​បាន​៕ ​