កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ចំនួន០៥រូប ត្រូវបានតែងតាំងផ្លាស់ប្ដូរមុខតំណែង ជាមេបញ្ជាការ កងរាជអាវុធហត្ថក្រុងនិងស្រុក

0

ខេត្តព្រះសីហនុ៖ដោយអនុវត្តទៅតាមសភាពការណ៍ និងការកែទម្រង់កងទ័ព ក៏ដូចជាកងរាជអាវុធហត្ថ ទូទាំង ប្រទេស កងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន៥រូបត្រូវបានប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ក្នុងនោះជាមេ បញ្ជាការ កងរាជអាវុធហត្ថក្រុងព្រះសីហនុចំនួន០១រូបនិងក្រុងកោះរ៉ុង ចំនួន០១រូប .ស្រុកព្រៃនប់ចំនួន១រូប និង នាយទាហានចំនួន២រូបដើម្បីកែសម្រួលទៅតាមក្របខណ្ឌលក្ខណៈភូមិសាស្ត្រនិងស្ថានភាពជាក់ស្តែងក្នុងខេត្តព្រះសីហនុ។ដោយពីធីនេះបានរៀបចំឡើងនាព្រឹក ថ្ងៃទី១០ ខែ មករា ឆ្នាំ ២០២២ នៅទីបញ្ជាការកងរាជអាវុធ ហត្ថ ខេត្តព្រះសីហនុ ក្រោមការចូលរួម ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទីមេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្ត លោកអភិបាលក្រុងស្រុកមេបញ្ជាការ បញ្ជាការរង និងនាយ ទាហាន បា នចូល រួមផង ដែរ។

ក្នុងនោះ នាយទាហាន ដែលទើបទទួលបានមុខតំណែងថ្មីរួមមាន៖១-លោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ជំនួយមេបញ្ជាការកងរាជអាវុធហត្ថចាស់ ត្រូវ ទៅ ទទួលភាកិច្ចថ្មីជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប ២-លោកអនុសេនីយ៍ឯក ពិន ធារ៉ា ជាមេបញ្ជា ការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុងជំនួយ មេបញ្ជាការចាស់ត្រូវទទួលភារកិច្ចថ្មី៣-លោកអនុសេនីយ៍ឯក  ម៉ែន វណ្ណា ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ជំនួយ មេបញ្ជាការចាស់ត្រូវទទួលភារកិច្ចថ្មីនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានដីឡើងថា ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងនាយទាហាននៃកងរាជអាវុធហត្ថ ខេត្ត ព្រះសីហនុ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកង យោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យ រៀបចំពិធីប្រកាស តែង តាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ នាពេលនេះ ។ក្នុងនាម លោកជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត សូមកោតសរសើរចំពោះវិរភាពដ៏អង់អាចក្លាហាន របស់នាយ ទាហាន-នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ច ក្នុងការ អនុវត្តការងារការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សង្គម និងការងារជំនាញ ទទួលបានជោគជ័យយ៉ាង ច្រើនជូនប្រទេសជាតិក្នុងរយៈពេលកន្លងមក ដែលធ្វើឱ្យសារធារណៈជន ជាតិ-អន្តរជាតិទទួលស្គាល់ និងមាន ជំនឿជឿជាក់កាន់តែខ្លាំង មកលើកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុយើង។លោក មេបញ្ជាការក៏បាន បញ្ជាក់បន្ថែមថាសូមឲ្យនាយទាហានដែលទើបទទួលតំណែងថ្មីត្រូវអនុវត្តរាល់ការងារជំនាញពាក់ព័ន្ធនឹងការងាររដ្ឋបាលទូទៅការងារបង្ការត្រូវចូលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពក្រុងស្រុកចំពោះការងារពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសទូទៅ ត្រូវរាយការណ៍មកបញ្ជាការដ្ឋាន តាមមន្ទីរជំនាញក្នុងករណីចាំបាច់បន្ទាន់ ត្រូវរាយការណ៍និងសុំបទបញ្ជាពីលោកមេបញ្ជាការ។.ត្រូវប្រកាន់ភ្ជាប់លក្ខណៈសម្បត្តិចំនួន០៥ចំណុច៖.ស្មោះត្រង់.ត្រូវស្អាតស្អំ .សុភាពរាបសា.ឈ្លាសវៃ និង.អង់អាចក្លាហាន ។នៅក្នុងឱកាសនោះ-លោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងតំណាងឱ្យនាយទាហាននៃកងរាជអាវុធហត្ថខេត្តដែលទើបទទួលបានមុខតំណែងថ្មីនាពេលនេះ បានឡើងប្ដេជ្ញាចិត្តដោយលើកឡើងថាដើម្បីឆ្លើយតបទៅនឹង ជំនឿទុក ចិត្តរបស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ គ្រប់ជាន់ថ្នាក់ លោកត្រូវអនុវត្ត ស្មោះត្រង់ ជូនជាតិ មាតុភូមិ និងប្រជាពល រដ្ឋ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុឯករាជ្យសន្តិភាព បន្តលើកកម្ពស់សមត្ថភាព ការយល់ដឹងឱ្យ បានទូលំទូលាយដើម្បីគ្រប់គ្រងបញ្ជានិងកសាងអង្គភាពឯកភាពសាមគ្គីភាពស្មោះត្រង់ឆន្ទៈនិងសមត្ថភាពការងាររួមគ្នាអនុវត្តឲ្យបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន៕

(ដោយ នាគសមុទ្រ)