​ស្លាប់​និង​របួស​ជាច្រើន​ដោយសារតែ​ការផ្ទុះ​បណ្តាល​ឲ្យ​បាក់ស្រុត​អាគា​ស្នាក់នៅ​បារាំង​

0

​អាគា​ខុន​ដូរ​នៅ​ជាយក្រុង​ប៉ារីស​ប្រទេស​បារាំង បាន​បាក់ស្រុត បណ្តាឡ​ឲ្យ​មាន​មនុស្ស​ស្លាប់​៤​នាក់ និង​៤​នាក់​ទៀត​បាត់​ខ្លួន​។​ ​អភិបាលស្រុក​Saint Seine Denis លោក Philippe Galli បាន​ឲ្យ​ដឹងថា ពេលនេះ​ក្រុង​ជួយសង្គ្រោះ​ជាង ១៥០​នាក់​និង​ឆ្កែ​ឯកទេស​ហិតខ្លិន បាន​ចូលរួម​រុករក​អ្នក​ដែល​បាត់​ខ្លួន​គប់​ក្រោម​កំនរ​អាការ​បាក់បែក​ក្នុង​ហេតុ​ការផ្ទុះ​យ៉ាងខ្លាំង​មួយ​កាលពី​ថ្ងៃទី​៣១​ខែសីហា​។​ ​លោក​Galli បន្តទៀតថា «​ការរកឃើញ​អ្នក​ដែល​នៅរស់​មានសង្ឃឹម​តិច​ណាស ។is

លោក​សង្ឃឹមថា​ជនរ​ង្គ្រោះ​អាច​ការពា​ខ្លួន​ដោយ​ខ្លួន​ឯក រងចាំ​អ្នក​ជួយសង្គ្រោះ​កោះ​កកាយ​»​។​ ​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បារាំង​លោក​Bernard Cazeneuve មាន​ប្រសា​ស​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ថា ការផ្ទុះ​នើ​អាច​បណ្តាលមកពី​ការ​បែកធ្លាយ​បំពង​ហ្គាស់​។ ប៉ុន្តែ​ព័ត៌មាន​ច្បាស់លាស់​និង​ប្រកាស់​ក្រោយ​ការ​ស្រាយ​ជ្រាយ​ឲ្យ​បាន​ច្បាស់​។

មកទល់ពេលនេះ​គ្រប់​ព័ត៌មាន​សុទ្ធតែ​ការសន្និដ្ឋាន​តែប៉ុណ្ណោះ​។​ ​មន្ត្រី​ទទួលខុស​ត្រូវបាន​ឲ្យ​ដឹងថា សកម្មភាព​ជួយសង្គ្រោះ​អាច​ធ្វើឡើង​រយៈពេល​៤៨​ម៉ោង​។ ប្រជាពលរដ្ឋ​ក៏មាន​វត្ត​មាននៅ​ទីនោះ​ភ្លាមៗ​ក្នុង​ការជួយ​ជ្រោ​ម​ជ្រេ​ង​កោះ​កកាយ​រក​អ្នក​ដែល​នៅមាន​ជី​វិត្ត​។​ ​ពលរដ្ឋ​មួយរូប​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​«​យើង​បាន​ព្យាយាម​ជួយ​មនុស្ស​ចេញមកក្រៅ ទិដ្ឋភាព​នៅ​ទីនោះ​ពិតជា រន្ធត់​ខ្លាំងណាស់ ខ្ញុំ​មិនអាច​រៀបរាប់​បានឡើយ​។

កុមា​អាយុ​៨​ឆ្នាំ​ស្លាប់​ក្រោយ​ការផ្ទុះ​កើតឡើង ក្រោយមក​ក្រុម​ជួយសង្គ្រោះ​ក៏បាន​រកឃើញ​លោកយាយ​អាយុ​៨០​ឆ្នាំ​សន្លប់​ក្នុង​កំនរ​បាក់បែក ពេល​ព្យាយាម​ចាកចេញ​ពី​អាគារ នៅ​រសៀល​ថ្ងៃទី​៣១​ខែសីហា សាកសព​ស្ត្រី​អាយុ​ប្រហែល​៤០​ឆ្នាំ​ម្នាក់​ត្រូវបាន​គេ​រកឃើញ​ស្លាប់​នៅក្បែ​សាកសព​កូន​របស់​គត់​គួរ​ឲ្យ​អាណោច​អា​ថម​៕