លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុនាំបច្ច័យសប្បុរសជន ចូលរួមបុណ្យផ្កាប្រាក់រស្មីសាមគ្គីវត្តភ្នំសមាធិ

0

ខេត្តព្រះសីហនុ៖លោក  គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២បាន អញ្ជើញចូលរួមបុណ្យផ្កាប្រាក់រស្មីសាមគ្គីនិងនាំយកបច្ច័យសប្បុរសជន ចូលរូមកសាងបង្ហើយ សាលា វិបស្សនាធុរៈ នៅក្នុងបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈគរីនាគវ័ន (ហៅវត្តភ្នំសមាធិ) ស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់។

លោក អភិបាលខេត្ត មានប្រសាសន៍ថាបុណ្យផ្កាប្រាក់រស្មីសាមគ្គីដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលវិបស្ស នាធុរៈគរីនាគវ័ន (ហៅវត្តភ្នំសមាធិ) ស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ នាពេលនេះ គឺដើម្បីបង្ហើយ សាលា វិបស្សនាធុរៈ មានទំហំទទឹង២១ម៉ែត្រ បណ្តោយ៣៩ម៉ែត្រ ដែលនៅខ្វះដំបូល និងក្រាលការ៉ូបាត សម្រាប់ជា សម្បត្តិព្រះពុទ្ធសាសនា និងជូនសីលវន្ត សីលវតី្ត ពុទ្ធបរិស័ទ បានបំពេញបុណ្យកុសល និងធ្វើការប្រតិបត្តិព្រះ ធម៌វិបស្សនាជាផ្លូវរំលត់ទុក្ខ និងជាផ្លូវឆ្ពោះទៅកាន់ឋានសួរគ៌ និងព្រះនិព្វាន។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យគ្រប់រាជធានីខេត្ត ត្រៀមលក្ខណៈគិត គូររកកន្លែងដើម្បី បូជា សពជនរួមជាតិរបស់យើងដែលស្លាប់ដោយជំងឺកូវីដ១៩។ខ្ញុំព្រះករុណាពិតជានៅចាំអនុស្សាវរីយ៍ ក្នុងគ្រាដ៏ លំបាក នៅពេលដែលព្រះរាជាណាចក្រកម្ពុជារបស់យើង ក៏ដូចខេត្តព្រះសីហនុរងនូវការរាតត្បាតដ៏ធ្ងន់ធ្ងរដោយ ជំងឺកូវីដ-១៩នាពេលកន្លងមក។ ក្នុងដំណាក់កាលដ៏លំបាកនោះសម្រាប់ទីអារាមនានាមានឈាបនដ្ឋានតែកន្លែង ខ្លះមិនសាកសម ដោយទីធ្លារតូចចង្អៀត ឬមានលំនៅឋានប្រជាពលរដ្ឋនៅក្បែរច្រើនតែដោយសារមាន ការ គិត គូរពីមន្ត្រីយើងខ្ញុំ ពិសេសមន្ទីរធម្មការ និងសាសនាខេត្តបានជ្រើសរើសឈាបនដ្ឋានវត្តសមាធិនេះដែលមានលក្ខ ខណ្ឌសមស្រប អាចធ្វើការបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩បាន។

លោក អភិបាលខេត្តបានបន្តថា លោកបានដឹកនាំប្រតិភូ ចុះពិនិត្យទីតាំងឈាបនដ្ឋាននៅក្នុងបរិវេណវត្ត សមាធិ និងបានស្នើសុំព្រះចៅអធិការវត្តដើម្បីបូជាសពជនរួមជាតិរបស់យើង ដែលស្លាប់ដោយជំងឺកូវីដ-១៩ ហើយទឹកព្រះទ័យរបស់លោកគ្រូព្រះចៅអធិការបានសន្តោសចូលរួមជាមួយរដ្ឋបាលខេត្ត ធ្វើឱ្យយើងខ្ញុំ នៅចង ចាំជានិច្ចនូវអ្វីដែលព្រះសង្ឃបានចូលរួមធ្វើឱ្យស្ថានភាពលំបាករបស់រដ្ឋបាលខេត្តនាពេលនោះត្រូវបានដោះស្រាយ។ លោក អភិបាលខេត្ត សូមថ្វាយប្រគេនការថ្លែងអំណរគុណព្រះគ្រូចៅអធិការវត្ត គណៈកម្មាធិការវត្តសមាធិ ក្នុងរយៈពេលកន្លងមកបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ដើម្បីដោះស្រាយកិច្ចការបានទាន់ពេលវេលា ដោយបានយកឈាបនដ្ឋាននៅទីនេះសម្រាប់បូជាសពជនរួមជាតិរបស់យើងដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោក គួច ចំរើន បានបញ្ជាក់ បន្ថែមថា រយៈពេលប៉ុន្មានខែកន្លងមក ព្រះគ្រូចៅអធិការ វត្ត បានលើកឡើងចង់ធ្វើបុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូល បច្ច័យបង្ហើយសាលាវិបស្សនាធុរៈនៅទីនេះ លោកអភិបាលខេត្ត ក៏បានឆ្លើយតបថានៅពេលស្ថានភាពកូវីដ ធូរស្បើយ យើងខ្ញុំ នឹងគៀងគរសប្បុរសជន ដើម្បីចូលរួមក្នុងការកសាងបង្ហើយ។ ជាក់ស្តែងថ្ងៃនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណសប្បុរសជន និងពាណិ ជ្ជករចិន បានចូលរួមជួយកសាងដំបូលព្រះវិហារ និងក្រាលការ៉ូ មានរាយនាមដូចខាងក្រោម៖.លោក សូ ជុងហួរ  ប្រធានក្រុមប្រឹក្សាខេត្ត ចំនួន  ១,០០០,០០០រៀល។-លោកជំទាវ គួច ចន្ថា សមាជិកក្រុម ប្រឹក្សាខេត្ត ចំនួន ២០០,០០០រៀល។-លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត ចំនួន ២០០,០០០០រៀល។-លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត ចំនួន  ១០០,០០០រៀល។-លោក ស កក្កដា អភិបាលស្រុកព្រៃនប់ ចំនួន ១០០ ដុល្លាអាមេរិក។-លីស៊ីន គ្រុប ចំនួន១០,០០០ ដុល្លាអាមេរិក។-ថៅកែ យ៉ាង Royal YongLy ចំនួន ១០,០០០ ដុល្លាអាមេរិក។-គ័រ ចុង ចំនួន១០,០០០ ដុល្លាអាមេរិក។-Chen Allen ចូលរួមកសាង ចំនួន៥,០០០ ដុល្លាអាមេរិក។-កាស៊ីណូ ហាវ ឆឹង  ចំនួន ២,០០០ ដុល្លាអាមេរិក។-កាស៊ីណូ អាត្លង់ទិក ចំនួន ២,០០០ ដុល្លាអាមេរិក។-កាស៊ីណូ ហ្គោប៊ូអ៉ីស  ចំនួន ២,០០០ ដុល្លាអាមេរិក។-ស៊ិន ចុង ចំនួន ២,០០០ ដុល្លាអាមេរិក។

-លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចំនួន ១០០ ដុល្លាអាមេរិក។-លោកប្រធានមន្ទីរសង្គមកិច្ច  និងអតីតយុទ្ធជន  ចំនួន ១៧៥,០០០រៀល។-ទីចាត់ការហិរញ្ញវត្ថុ ចំនួន ១,០០០,០០០រៀល។-មន្ទីរពាណិជ្ជ កម្ម ខេត្ត ចំនួន ៥០ ដុល្លាអាមេរិក ព្រមទាំងថវិកាពីសប្បុជនជាច្រើននាក់ទៀត។ ដោយឡែកសំរាប់ លោក(គួចចំរើន) នឹងចូល រួម កសាងបង្ហើយទាំងដំបូល និងក្រាលការ៉ូនៅទីនេះ ដើម្បីជាការតបស្នង ចំពោះទឹកព្រះ ទ័យដ៏ល្អ របស់ព្រះតេជគុណព្រះចៅអធិការ ម្យ៉ាងជាការចូលរួមជាមួយការលះបង់របស់លោកយាយ លោកតាចំណុះ ជើងវត្ត ក្នុងរយៈពេលកន្លងមក នៅពេលជំងឺកូវីដគំរាមកំហែង ដោយរដ្ឋបាលខេត្ត បានយកកន្លែងនេះសម្រាប់ បូជាសពអ្នកទទួលមរណភាពដិយសារជំងឺកូវីដ ដោយយើងមានកាតព្វកិច្ចរួមគ្នាត្រូវធ្វើការដោះស្រាយ៕(ដោយនាគសមុទ្រ)