វេទិកាទេសចរណ៍អាស៊ានលើកទី៤០(ATF2022)ជាឱកាសផ្សព្វផ្សាយនិងប្រកាសបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ«កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព»

0

ខេត្តព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើនអភិបាលខេត្ត ព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនក្នុងការរៀបចំវេទិកាទេសច រណ៍ស៊ានលើកទី៤០ ឆ្នាំ២០២២(ATF2022)នៅទីលានតេជោឆ្នេរពយតាមូងស្ថិតក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការបន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ។ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ានផងដែរ។ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែល នឹង ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ ២០២២ ដោយពិធីបើកជា ផ្លូវការនៃវេទិកាទេសចរណ៍នេះនឹង ប្រព្រឹត្ត ទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៨ ខែមករាឆ្នាំ២០២២។

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ការងាររៀបំព្រឹតិ្តការណ៍ទាំងមូលសម្រេចត្រៀម រួចរាល់ តាមការគ្រោងទុក ដោយមានការត្រួត ពិនិត្យយ៉ាងយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលការរៀបចំទីតាំងសម្រាប់ ពិព័រណ៍ទេសចរណ៍ (ស្តង់) កម្មវិធីបើក កម្មវិធីបិទ និងកម្មវិធីពាក់ព័ន្ធផ្សេងៗ ត្រូវបានរៀបចំរួចរាល់ស្រប តាម វិធានសុវត្ថិភាព។លើសពីនេះទៀតរហូតមកដល់ពេលនេះមានការបញ្ជាក់ពីការចូលរួមដោយផ្ទាល់ពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ាននិងមន្រ្តីជាន់ខ្ពស់ពីប្រទេសសមាជិកអាស៊ានទាំង១០ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងនោះប្រតិភូអន្តរជាតិចូលរួមកិច្ចប្រជុំមានចំនួន១២៣រូប ហើយសម្រាប់ការតាំង ពិព័រណ៌ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុបចំនួន១៨៧ ស្តង់ អ្នកទិញ (Buyers) ចំនួន៤០ ក្រុមហ៊ុន សារព័ត៌មានសរុបចំនួន ២០ ស្ថាប័ន សរុបភ្ញៀវចូលរួមមានចំនួន ៣២២នាក់ មកពីប្រទេសចំនួន២៧។

 

ឣំឡុង ពេលនៃវេទិកាទេសចរណ៍អាស៊ាននេះ ក្រៅពីកិច្ចប្រជុំរបស់ស្ថាប័នទេសចរណ៍ថ្នាក់ជាតិ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន កិច្ចប្រជុំអាស៊ានបូកបី (ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំអាស៊ានបូកមួយ (អាស៊ាន -ឥណ្ឌា) កិច្ចប្រជុំអាស៊ាន-រុស្ស៉ី កិច្ច ប្រជុំជាមួយអង្គការដៃគូរពាក់ព័ន្ធ ព្រម ទាំងកិច្ចប្រជុំជាមួយផ្នែកឯកជន និង ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិក៏នឹងមានកម្មវិធីដាំដើមឈើ កម្មវិធីវាយកូនគោលរដ្ឋមន្រ្តីទេសច រណ៍ អាស៊ាន និងដំណើរទស្សនកិច្ចទៅកាន់កោះនានាផងដែរ ដែលជាការបោះ ជំហានដ៏ធំបង្ហាញពីការត្រៀមរួចរាល់ របស់កម្ពុជា និងអាស៊ានទាំងមូលក្នុងការបើកទេសចរណ៍អន្តរជាតិឡើងវិញ៕

(ដោយនាគសមុទ្រ)