​សត្វ​កន្លាត​ក្លាយជា​អាហារ​ពិសេស នៅ​ប្រទេស​ចិន​

0

​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​កន្លាត​មួយ កន្លែង​នៅក្នុង​ប្រទេស​ចិន​បង្ហាញ​ក្ដីសង្ឃឹម ថា លោក​នឹង​ប្រែក្លាយ​អាហារ​ពិសេស គឺ​សត្វ​កន្លាត​ចៀន​ទៅជា​អាហារ​ពេញ និយម​បំផុត​នៅ​ទូទាំងប្រទេស​ចិន ។ ​កន្លងមក​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ បានចាត់ទុក​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​កន្លាត ឈ្មោះ Wang Fuming ជា​ស្ដេច​ចិញ្ចឹម កន្លាត​នៅក្នុង​ប្រទេស​ចិន ។ លោក Fuming បាន​និយាយ​ទៅកាន់​បណ្ដាញ ព័ត៌មាន CNN ថា “​ខ្ញុំ​ពិតជា​ស្រឡាញ់ ចូល​ចិ​ត្ដក​ន្លាត ហើយ​គ្រាន់តែ​ហិតក្លិន វា ក៏​ដឹង​ពី​ភាព​អស្ចារ្យ​នៃ​សត្វ​កន្លាត ក្រោយ​ការ​បំពង​រួចរាល់​” ។ ​លោក Fuming បាន​ចិញ្ចឹមសត្វ កន្លាត​រាប់សិប​លាន​ក្បាល​នៅ​ជាយក្រុង Jinan ។3

អ្នក​ទេសចរណ៍​ពេល​ចូលទៅ កាន់​ខាងក្នុង​កសិដ្ឋាន​របស់លោក​នឹង មាន​ក្លិនឈួល ហើយ​ឃើញ​ហ្វូង​សត្វ កន្លាត​យ៉ាងច្រើន​វា​គ្រប់ទិសទី ។ ប្រភេទ សត្វ​កន្លាត​ដែល​លោក​ចិញ្ចឹម​សម្រាប់ ធ្វើជា​អាហារ​នោះ មិនមែន​ពូជ​សត្វ​កន្លាត នៅតាម​ផ្ទះ​ធ្វើឱ្យ​ក្មេងៗ​ភ័យខ្លាច​នោះ ឡើយ គឺ​ពូជ​កន្លាត​មាន​ប្រភពដើម​មក ពី​ទ្វីបអាហ្វ្រិក ។ ​លោក Fuming ចូល​ចិ​ត្ដ​ម្ហូប​កន្លាត បំពង​ស្រួយ​ដោយ​វា​មាន​រសជាតិ​ឈ្ងុយ ឆ្ងាញ់ ដោយ​វា​មិនចាំបាច់​ផ្សំ​គ្រឿង ។ លោក​ចេះ​ហូប​សត្វ​កន្លាត​តាំងពី​អាយុ​៧ ឆ្នាំ​មកម្ល៉េះ ។ លោក​បន្ដទៀតថា “​លោក ពិត​ជាមាន​អារម្មណ៍​ស្រស់ស្រាយ​ក្រោយ ហូប​សត្វ​កន្លាត​បំពង​នោះ ”​។

​បច្ចុប្បន្ន​លោក Fuming បាន​ឡើង គម្រោង​ប្រែក្លាយ​កន្លាត​បំពង​របស់ខ្លួន ក្លាយទៅជា​អាហារ​ពិសេស​បំផុត​សម្រាប់ ពលរដ្ឋ​ចិន​ទាំងមូល ក៏ដូចជា​ពលរដ្ឋ មកពី​ជុំវិញ​ពិភពលោក ដោយ​សត្វ​កន្លាត សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន ។ អ្នក ទេសចរ​ជនជាតិ​អាមេរិក​មួយរូប​ក្រោយ ការហូប​សាកល្បង​កន្លាត​បំពង​នៅផ្ទះ លោក Fuming បាន​រៀបរាប់​ឱ្យដឹងថា កន្លាត​បំពង​ដូចជា​ដំឡូង​ចៀន​តាមបែប បារាំង ប៉ុន្ដែ​ក្រោយ​ការហូប​មាន​រសជាតិ ឆ្ងាញ់​ជាប់មាត់ ។

លោក Fuming បាន និយាយថា ប្រសិនបើ​អ្នក​មិន​ព្រម​ហូប សាកល្បង​អ្នកនឹង​សោកស្ដាយ​ជាមិនខាន​។ ​ក្រៅពី​បំពង​កន្លាត​សម្រាប់​ធ្វើជា អាហារ លោក​ក៏បាន​លក់​សត្វ​កន្លាត រាប់​សិន​តោន​ទៅឱ្យ​ក្រុមហ៊ុន​ឱសថ​នៅ ចិន​សម្រាប់​ធ្វើជា​វត្ថុធាតុដើម​ក្នុងការ ផលិត​ឱសថ​ព្យាបាល​ក្រពះ បេះដូង និង ថ្លើម ។ ​ជនជាតិ​ចិន​បាន​ប្រើប្រាស់​សត្វល្អិត ជាច្រើន​ប្រភេទ​ក្នុងនោះ​មាន​ទាំង​សត្វ កន្លាត​ធ្វើជា​វត្ថុធាតុដើម​ផលិត​ឱសថ ព្យាបាល​ជំងឺ​ដែល​កើតមានឡើង​តាំងពី ៥០០​ឆ្នាំមុន​មកម្ល៉េះ​។

កាលពី​ឆ្នាំ​២០០៣ អង្គការសហប្រជាជាតិ ក៏បាន​អំពាវ នាវ​ឱ្យ​មនុស្សលោក​យើង​ចេះ​បរិភោគ​សត្វល្អិត ដោយ​វា​សម្បូរ​ទៅដោយ ជាតិ​ប្រូតេអ៊ីន មួយវិញទៀត​នឹង​ជួយ​ទប់ ស្កាត់​ការបំផ្លាញ​ផ្សេងៗ​ពី​សត្វល្អិត ដូច ជា​សត្វ​កន្លាត កណ្ដូប ចង្រិត​..​ជាដើម​។ ​ម៉ែ​វ សា​ធី​