ខេត្តព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ដើម្បីជួយសង្គ្រោះ ជនរង គ្រោះ ចំនួន២ករណីផ្សេងគ្នានៅក្រុងកោះរ៉ុង ត្រូវការសង្គ្រោះក្នុងពេលតែមួយ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ករណី ទាំង២ ផ្សេងគ្នានោះរួមមាន៖-ករណីទី១ នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ប្អូនស្រីមួយរូប មានផ្ទៃពោះ មួយខែ កន្លះ មានឈ្មោះ បិន ផា អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបររៀបបន្ទប់ នៅរីស៊ត ហ្គោហ្គេន បានជួបគ្រោះថ្នាក់ ដួលក្នុងបន្ទប់ទឹក។ ករណីទី២ នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ប្អូនប្រុសមួយរូប មានឈ្មោះ កែវ ចំណាប់ អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង នៅ មេត មាំងឃី បឹងហ្គាឡូ មានជំងឺគ្រុនពោះវៀន បណ្ដាលឲ្យចុកខ្លាំង ។ជនរងគ្រោះទាំង ២ នាក់ត្រូវបានបញ្ជូនតាមអូប័រពេទ្យរបស់ក្រុមហ៊ុន យកមកខេត្តព្រះសីហនុដោយសុវត្ថិភាពនិងបានបញ្ជូន តាម រថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យហើយ។
បច្ចុប្បន្ន ជនរងគ្រោះទាំង២នាក់ ត្រូវបាន ក្រុមគ្រូពេទ្យបង្អែកខេត្តព្រះសីហនុពិនិត្យនិងព្យាបាលយ៉ាង យកចិត្តទុកដាក់ ដោយ ស្ថានភាពជំងឺរហូតមកដល់ពេលនេះ បានធូស្រាលហើយ ៕
(ដោយនាគសមុទ្រ)