​អជ្ញាធរ​ខេត្ត​កំណត់ពេល​៣០​ថ្ងៃ​ឲ្យ​ម្ចាស់​សំណង់​រឹងមាំ​ល្មើសច្បាប់​ចំនូ​ន​៣​នៅ​តំបន់​អូរត្រេះ​ធ្វើការ​រុះរើ​ដោយ​ខ្លូន​ឯង​ដោយ​គ្មាន​ការតវ៉ា​

0

​ខេត្ត​ព្រះសីហនុៈ​សេចក្តីជូនដំណឹង​របស់​អជ្ញាធរ​ខេត្ត​ព្រះសីហនុ​ដែល​កំណត់​ធ្វើការ​រុះរើ​រយៈពេល​៣០​ថ្ងៃ​តំ​រ៉ូ​វ​ឲ្យ​ម្ចាស់​សំណង់​រឹងមាំ​ល្មើសច្បាប់​ចំនូ​ន​៣​កន្លែង​នៅក្នុង​តំបន់​អូរត្រេះ​ដែល​បានធ្វើ​ការសាងសង់​រំលោភបំពាន​ដំចំណី​ព្រែក​និង​ដី​ចំណីផ្លូវ​សាធារណ៍​នោះ​រហូតមក​ដល់ពេលនេះ​បាន​រយពេល​ចំនូ​ន​ជិត​មួយ​សប្តាហ៍​មកហើយ​ដោយ​គេ​សង្កេតឃើញថា​នៅក្នុង​ចំណោម​សំណង់​ទាំង​៣​នោះ​សំណង់​ដែល​ម្ចាស់​ជា​មន្ត្រី​សុរិយោដី​ខេត្ត​កំពង់​ត្រូវបានធ្វើ​ការរុះរើ​តាម​សេចក្តី​ណាំ​នាំ​របស់​អជ្ញាធរ​ខេត្ត​បន្តើរៗ​ហើយ​ដោយឡែក​សំណង់​ចំនូ​ន​២​កន្លែង​ទៀត​នៅ​មិនទាន់​បានធ្វើ​ការរុះរើ​នៅឡើយ​ទេ​តែ​ផ្ទុយទៅវិញ​បែរជា​ម្ចាស់​សំណង់​ទាំងពីរ​នោះ​នៅតែ​បន្តធ្វើ​ការសាងសង់​ដ៍ដែល​ជាដ៍​ដែល​ហាក់​មិន​ខ្វាយខ្វល់​ជា​មួ​និង​ការ​កំណត់ពេល​ឲ្យ​ធ្វើការ​រុះរើ​របស់​អជ្ញាធរ​ខេត្ត​អ្វី​បន្តិច​នោះឡើយ​។20140826_154249

​ ​ ​.​លោក​ឈិ​ត​សុខុន​អភិបាល​នែ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ជុំវិញ​សំណង់​ខាងលើនេះ​លោក​បានធ្វើការ​បញ្ជាក់ថា​ជា​គោល​ផ្លូវច្បាប់​សាលាខេត្ត​បានចេញ​សេចក្តីជូនដំណឹង​ជំរាប​ប្រាប់​ដល់​ម្ចាស់​សំណង់​ល្មើសច្បាប់​ទាំង​៣​ទីតាំង​ខាងលើ​រូ​ច​ហើយ​ដើម្បី​ឲ្យ​ម្ចាស់​សំណង់​ទាំងនោះ​ធ្វើការ​រុះរើ​ដោយ​ខ្លូន​ឯង​នៅ​ផ្នែក​សំណង់​របស់​ខ្លូន​ដែល​បាន​សាងសង់​ល្មើសច្បាប់​រំលោភបំពាន​ដី​ចំណី​ព្រែក​ឬ​ដី​ចំណីផ្លូវ​សាធារណៈ​ឲ្យ​ហើយ​រូ​ចរាល់​ក្នុង​រយពេល​៣០​ថ្ងៃ​គឺ​ចាប់ពីរ​ថ្ងៃទី​២៩​ខែសីហា​រហូត​ទៅដល់​ថ្ងៃទី​២៩​ខែកញ្ញា​ឆ្នាំ​២០១៤​។

​ក្នុងករណី​ម្ចាស់​សំណង់​មិន​អនុវត្តន៍​តាម​អជ្ញាធរ​ខេត្ត​និង​ចាត់​វី​ធាន​ការបន្ត​តាមផ្លូវ​ច្បាប់​ដោយ​អជ្ញាធរ​ខេត្ត​និង​បង្កើត​គណៈកម្មការ​ចំរុះ​ចុះ​ធ្វើការ​រុះរើ​វិញ​ម្តង​មិន​ឲ្យ​រូ​ច​ខ្លូន​នោះទេ​និង​មិន​ទ​ទូល​ខុសត្រូវ​រាល់​ការខូចខាត​អ្វី​នោះឡើយ​ហើយ​រាល់​ការចំណាយ​គ្រប់យ៉ាង​ក្នុងការ​រុះរើ​គឺជា​បន្ទុក​របស់​ម្ចាស់​សំណង់​ទាំងអស់​។​ជាមួយគ្នានេះដែរ​លោក​ឈិ​ត​សុខុន​ក៍បាន​ធ្វើការ​ស​សើរ​ចំពោះ​ម្ចាស់​សំណង់​ល្មើសច្បាប់​ដែលមាន​ការ​ភ្ញាក់រ​លិ​ករូម​ចំណែក​ក្នុងការ​អនុវត្តន៍​ច្បាប់​ដែល​គំ​ពង់​ធ្វើកា​រុះរើ​សំណង់​របស់​ខ្លូន​តាម​ការណែនាំ​របស់​អជ្ញាធរ​ខេត្ត​។​

.​គូរ​បញ្ជាក់ថា​សំណង់​ល្មើសច្បាប់​ទាំង​៣​ទីតាំង​ខាងលើ​ដែល​អាជ្ញាធរខេត្ត​កំណត់​ឲ្យ​ធ្វើកា​រុះរើ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​លេ​៣​ខ​៦​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​(​តំបន់​អូរត្រេះ​)​រូ​មមា​នទី​១​ម្ចាស់​សំណង់​មានឈ្មោះ​ខាត់​ប៊ុន​ណា​ជា​មន្ត្រី​អនុប្រធាន​សុរិយោដី​ខេត្ត​ព្រះសីហនុ​សំណង់​ប្រភេទ​ផ្ទះសំណាក់​(​កំពង់ធ្វើការ​រុះរើ​ដោយ​ខ្លូន​ឯង​)​រីឯ​សំណង់​ល្មើស​ចំនូ​ន​២​ទៀត​ដែល​មិនទាន់​ធ្វើការ​រុះរើ​រូ​មមា​នទី​១​ម្ចាស់​សំណង់​ឈ្មោះ​ប៉ាល​សុក្រ​មិនា​(​សំណង់​ប្រភេទ​ខុប​ដូរ​)​ទី​២​សំណង់ផ្ទះ​សំណាក់​របស់​ក្រុមហ៊ុន​(GBT)​ដោយ​សំណង់​ល្មើសច្បាប់​ទាំងពីរ​នេះ​មួយណា​ក៍​បានធ្វើ​ការសាងសង់​រំលោភ​ចូល​ដី​ចំណី​ព្រែក​និង​ផ្លូវ​សាធារណៈ​សរុប​មិន​ក្រោម​១៥​ម៉ែត្រ​នោះឡើយ​៕